ព័ត៌មាន

Windows Phone 8.1 បង្ហាញខ្លួនជាមួយនឹង Keyboard យ៉ាងអស្ចារ្យ

កាលពីពេលមុននេះយើងបានដឹងហើយថា ប្រព័ន្ធប្រតិបត្តិការ Windows Phone 8.1 កំពុងតែមានគម្រោងក្នុងការបង្ហាញខ្លួនហើយដោយអ្វីដែលសំខាន់នោះគឺមានភាពកែប្រែនៅត្រង់ Keyboard តែម្តង ។ បើតាមគេហទំព័រ The Verge បានឲ្យដឹងថា ក្រុមហ៊ុន Microsoft បានដាក់ Swype-like Keyboard ដោយផ្ទាល់តែម្តងទៅក្នុង Windows Phone 8.1 នេះ ។

 image

លើសពីនេះទៅទៀត វាក៏បានបន្ថែមនូវកម្មវិធីថ្មីៗដែលបំបែក Video និង Music មាន Layout ​ថ្មីសម្រាប់កាមេរ៉ា និងមានភ្ជាប់ជាមួយនូវ OneDrive ថែមទៀតផង ។

ក្រុមហ៊ុន Microsoft រំពឹងទុកថា នៅពេលខាងមុខនេះ Windows Phone 8.1 នឹងក្លាយទៅជាប្រព័ន្ធប្រតិបត្តិការដែលអ្នកចង់ប្រើប្រាស់បំផុត ។

ប្រភពៈ sohoa.vnexpress.net