ព័ត៌មាន

ក្រុមបំបែកកូដ evad3rs បញ្ចេញ កម្មវិធី evasi0n7 1.0.6 សំរាប់ Jailbreak iOS 7.0.6 ជាផ្លូវការ

បន្ទាប់ពីក្រុមហ៊ុន Apple ដាក់បញ្ចេញអោយអាប់ដេត iOS 7.0.6 បានមួយថ្ងៃដើម្បីកែបញ្ហាតំណភ្ជាប់ SSL នាពេលនេះ ក្រុមបំបែកកូដ evad3rs បានធ្វើអាប់ដេតកម្មវិធី evasi0n7 ទៅកំណែទំរង់ 1.0.6 ហើយដែលអាច Jailbreak iOS ពីជំនាន់ 7.0 ដល់ 7.0.6។ evad3rs បានណែនាំ អោយអ្នកប្រើប្រាស់ គួរអាប់ដេតទៅ iOS 7.0.6 តាមរយៈ iTunes ជាជាង OTA ដើម្បីអោយ ការ Jailbreak ប្រព្រឹត្តិទៅបានរលូន។
image
លោកអ្នក អាចដោនឡូដ កម្មវិធី​ evasi0n7 1.0.6 ជាផ្លូវការពី វ៉ិបសាយ: http://evasi0n.com
ចំណែក វិធីដំឡើងនៅលើ iOS 7.0.6 គឺស្រដៀងគ្នា នឹងការដំឡើងទៅកាន់ iOS 7.0.4: http://wp.me/p1DX6F-2Pd ដែរ តែគ្រាន់តែ លោកអ្នក ត្រូវប្រើ ឯកសារដំឡើង iOS 7.0.6 ប៉ុណ្ណោះ (ដោនឡូដពីលីងខាងក្រោម) ចំណែកវិធី Jailbreak វាវិញ មិនមានការផ្លាស់ប្តូរ នោះទេ: http://wp.me/p1DX6F-2PD

ប្រភពៈ evad3rs