ព័ត៌មាន

ស្វែងយល់ពីលក្ខណៈពិសេសរបស់ Ascend G6 ដ៏អស្ចារ្យ

នាពេលថ្មីៗនេះ ក្រុមហ៊ុន Huawei បានបង្ហាញស្មាតហ្វូន Ascend G6 ដែលមានសមត្ថភាពយ៉ាងអស្ចារ្យហើយនឹងមានគម្រោងដាក់បង្ហាញនៅក្នុងព្រឹត្តិការណ៍ MWC 2014 ខាងមុខនេះ ។ ស្មាតហ្វូន Ascend G6 បានបំពាក់នូវអេក្រង់ទំហំ 4.5 អ៊ីងដែលមានកម្រិតភាពច្បាស់ qHD មានខួរក្បាលប្រភេទ Quad-Core ដែលមានល្បឿន 1.2GHz មានអង្គចងចាំទំហំ 1GB មានមេម៉ូរីខាងក្នុងទំហំ 8GB និងដំណើរការប្រព័ន្ធប្រតិបត្តិការ Android 4.3 Jelly Bean ថែមទៀតផង ។

 image

លើសពីនេះទៅទៀត វាបានបំពាក់នូវកាមេរ៉ាដែលមានទំហំ 8MP ជាមួយនឹងភ្លើង LED Flash ថែមទៀតផង ។ គួរបញ្ជាក់ផងដែរថា ស្មាតហ្វូននេះនឹងដាក់លក់នៅខែមេសា នៅក្នុងចក្រភពអង់គ្លេស និងមានពីរពណ៌សម្រាប់ជ្រើសរើសគឺពណ៌ស និងពណ៌ខ្មៅ ។

ប្រភពៈ Huawei