ព័ត៌មាន

Galaxy S5 ដែលមានសម្បកលោហៈនឹងបង្ហាញខ្លួននៅខែឧសភាខាងមុខនេះ

កាលពីពេលមុនៗនេះយើងបានដឹងហើយថា Samsung បានដាក់បង្ហាញ Samsung Galaxy S5 របស់ខ្លួនដែលមាន ៤ ពណ៌សម្រាប់ជ្រើសរើស ។ ក៏ប៉ុន្តែស្រាប់តែពេលនេះ យោងតាម Sammobile បានបង្ហាញពត៌មានថា Samsung Galaxy S5 ដែលសម្បកធ្វើពីលោហៈនោះនឹងបង្ហាញខ្លួននៅខែឧសភាខាងមុខនេះហើយ ។

 image

Galaxy នេះមានឈ្មោះហៅថា Galaxy F ដែលប្រើប្រាស់ Chipset ប្រភេទ SoC Exynos 64-bits និងមានអេក្រង់កម្រិត QHD និងមានបំពាក់នូវកាមេរ៉ាទំហំ 20MP មានអង្គចងចាំទំហំ 3GB និងមានថ្មដែលមានកម្លាំងថាមពល 3000 mAh ថែមទៀតផង ។

 image

ប្រភពៈ Sammobile