ព័ត៌មាន

កាន់តែអស្ចារ្យ Tablet Tab-X 10.1

image

Tablet ម៉ូ​ដែល Tab-X 10.1 គឺជា​ផលិតផល​ថ្មី​របស់​ក្រុម​ហ៊ុម ARENA Scientific ដែល​វា​បាន​បំពាក់​មក​នូវ​ CPU ប្រភេទ Intel Bay Trail T 2.40GHz quad-core បានធ្វើ​ឲ្យ Tablet នេះ​មាន​ល្បឿន​លឿន​ទោះបីជា​លោកអ្នក​បើក​កម្ម​វី​ធី​ច្រើន​ក៏ដោយ។ លោកអ្នក​និង​រីករាយ​ជាមួយនិង​ការមើល​វីដេអូ​ឬក៏​ការលេង​ហ្គេម ដោយ Tab-X 10.1 នេះ​មាន​ទំហំ​អេក្រង់10.1-inch SuperHD IPS ដែល​អាច​បង្ហាញ​រូបភាព​បាន 1280 x 800 មិន​ត្រង់​តែ​អេក្រង់​ល្អ​នោះទេ វា​ថែមទាំង​បាន​បំពាក់​មក​នូវ​លក្ខណៈ​ជាច្រើន​ដូចជា៖ 4GB RAM, 64GB of internal storage, microSD card slot, dual cameras (2MP ខាងក្រោម និង 5MP ខាងមុខ),  mini-HDMI port,  USB 3.0 port,  USB 2.0 port និង​អាច​ផ្ទុក​ថាមពល​ថ្ម​បាន 8000mAh ។ អ្វីដែល​ពិសេស​ជា​នេះ​ទៅទៀត​នោះ​គឺ Tablet ម៉ូ​ដែល Tab-X 10.1 នេះ​បាន​ប្រើប្រាស់​ប្រព័ន្ធ​ដំណើរការ​ដោយ Windows 8.1 ដែល​អាចធ្វើ​លោក​អ្នកមាន​ភាពងាយស្រួល​ក្នុងការ​ប្រើប្រាស់៕