ព័ត៌មាន

ស្មាតហ្វូន Oppo Find 7 ទ្រទ្រង់រូបភាពកម្រិត 2K

យោងទៅតាមគេហទំព័រ Phone Arena បានឲ្យដឹងថា ស្មាតហ្វូន Oppo Find 7 គឺជាស្មាតហ្វូនស៊េរីថ្មីដែលមានគែមស្តើង និងមានអេក្រង់ដែលប្រើប្រាស់អំពូល LED សម្រាប់រក្សាថាមពលថ្មឲ្យប្រើប្រាស់បានយូរថែមទៀតផង ។

 image

គួរបញ្ជាក់ផងដែរថា ស្មាតហ្វូនមួយនេះនឹងដាក់លក់ជាផ្លូវការនៅថ្ងៃទី 19 ខែមិនាខាងមុខនេះជាមួយនឹងពីរជម្រស់សម្រាប់ជ្រើសរើសគឺអេក្រង់ទំហំ 5.5 អ៊ីង និងអេក្រង់ 5 អ៊ីងកម្រិត Full HD ។ លើសពីនេះទៀត មានពត៌មានមួយចំនួនបានបង្ហាញថា ស្មាតហ្វូននេះមានកាមេរ៉ាដែលមានអេក្រង់ទំហំទៅដល់ 50 មេហ្គាភិចសែលថែមទៀតផង ។

ប្រភពៈ Oppo