ព័ត៌មាន

BenQ ជា Home Projector កម្រិត Full HD ដ៏អស្ចារ្យ

BenQ TH681 គឺជា Home Projector ស៊េរីថ្មីរបស់ក្រុមហ៊ុន BenQ ដែលទើបតែដាក់លក់នៅក្នុងប្រទេសជប៉ុន ។ ដោយធ្វើការបំពាក់នូវ DLP Display តិចណូឡូជី ឧបករណ៍ Projector 3D មួយនេះបានទ្រទ្រង់នូវកម្រិតភាពច្បាស់ 1920 x 1080 ភិចសែល និងមានពន្លឺ 3000 ANSI Lumens មាន 10000:1 Contrast ratio និងអាចប្រើបាន 6500 ម៉ោង (SmartEco Mode) ។ លើសពីនេះទៀត វាបានភ្ជាប់មកជាមួយនូវឧបករណ៍បំពងសំឡេងដែលប្រើកម្លាំងថាមពល 10W និងមានរន្ធដោតពិសេសៗដូចជា RGB, D –Sub 15 pin, Composite, S-Video, HDMI, Stereo Mini Jack, RCA Audio និង USB Type A ថែមទៀតផង ។ Projector នេះនឹងដាក់លក់នៅថ្ងៃទី 26 ខែមិនាឆាប់ៗនេះហើយ ។

 image

ប្រភពៈ BenQ