ព័ត៌មាន

HP Slate 6 ជា Phablet ស៊េរីថ្មីដែលមានសមត្ថភាពដ៏អស្ចារ្យ

HP Slate 6 គឺជា Phablet ដែលមានអេក្រង់ទំហំ 6 អ៊ីងជាមួយនឹងកម្រិតភាពច្បាស់ HD និងមានការរចនាម៉ូដថ្មីដែលមានភាពទាក់ទាញបំផុត ។

 image

លើសពីនេះទៀត Slate 6 នេះបានបំពាក់នូវ Hardware ដែលទ្រទ្រង់នូវស៊ីមពីរ មានបំពាក់នូវខួរក្បាលប្រភេទ Quad-Core ដែលមានល្បឿន 1.2GHz មានអង្គចងចាំទំហំ 1GB និងមានមេម៉ូរីខាងក្នុងទំហំ 16GB និងអាចបន្ថែមនូវមេម៉ូរីកាតថែមទៀតបាន ។

លើសពីនេះទៅទៀត វាបានបំពាក់នូវកាមេរ៉ាដែលមានទំហំ 5 មេហ្គាភិចសែល និងមានកាមេរ៉ាមុខទំហំ 2 មេហ្គាភិចសែល និងដំណើរការប្រព័ន្ធប្រតិបត្តិការ Android 4.3 ថែមទៀតផង ។

ប្រភពៈ HP