ព័ត៌មាន

Nokia X ចេញលក់​នៅ​កម្ពុជា​ហើយ

ភ្នំពេញ​ថ្ងៃទី ២៦ ខែមីនា ឆ្នាំ២០១៤ ក្រុមហ៊ុន Nokia បានប្រកាស​ចេញលក់ Nokia X ជា​ស្មា​ត​ហ្វូ​ន​តម្លៃ​ទាប ហើយ​មាន​កម្មវិធី Android App យ៉ាងច្រើន​លើសលុប​ថែមទៀត។ ជាមួយ​ស្មា​ត​ហ្វូ​ន​ម៉ូ​ដែល​ថ្មី​នេះ អតិថិជន​អាច​ប្រើប្រាស់​កម្មវិធី Android ផង និង​សេវាកម្ម​មួយចំនួន​របស់ Microsoft ផង។ម្យ៉ាងទៀត Nokia X មាន​រូបរាង​ស្អាត គុណភាព​ល្អ ហើយ​ទទួល​បានការ​រចនា​យ៉ាង​ល្អ​វិចិត្រ​ពី Nokia ប្រកបទៅដោយ​ពណ៌​ដ៏​លេចធ្លោ រីឯ​ផ្ទៃមុខ បង្ហាញ​កម្មវិធី​ទូរស័ព្ទ​រាង​ក្រឡា​ការ៉ូ ស្រដៀង​គ្នា​ទៅនឹង​ខ្សែស្រឡាយ​ស្មា​ត​ហ្វូ​ន Lumia។ ជាមួយ​រូបរាង​ស្តើង កម្រាស់​ត្រឹមតែ 10.4 មី​លី​ម៉ែត្រ ប្រើ​ជាប់​ធន បានយូរ អេក្រង់ Capacitvie WVGA Touch Screen ទំហំ 4 អ៊ីង ធំ​ល្មម​ងាយស្រួល​ដល់​ការអាន​អក្សរ និង​អាច​ប្តូរ​សម្បក​គម្រប​ថ្ម​បាន​ទៀតផង។ ដោយឡែក​ស្មា​ត​ហ្វូ​ន​ដ៏​ប្រសើរ​នេះ​ដំណើរការ​ដោយ​ប្រព័ន្ធ​ប្រតិបត្តិ​កាណ៍ Nokia X Software Platform និង​អង្គ​ប្រតិបត្តិ​រការ 1Ghz Dual Core Qualcomm Snaphragon។

image

ចំណែក​ផ្ទៃ​បង្ហាញ​ពីរ​ទំព័រ គឺ​ទំព័រ Home Screen សម្រាប់​ផ្ទុក​កម្មវិធី​ដែល​បញ្ចូល​ពី​នាយ និង​កម្មវិធី​ទាញយក​ពី Store និង Fast Lane ចំពោះ​ការផ្ទុក​កម្មវិធី​ដែល​បាន​បើក​រួច។ បណ្តាល​អ្នកប្រើប្រាស់​អាច​ទាញយក​កម្មវិធី​ប្រកបដោយ​ប្រយោជន៍​ខ្ពស់​ពី Nokis Store ពី​បណ្តាល Stores ដែល​ផ្តល់ជូន​ដោយ​ភា​គឺ​ទី​បី ឬ​បញ្ចូល​ផ្ទាល់​ពី​កុំព្យូទ័រ​ក៏បាន។ ជាងនេះទៅទៀត Nokia X ក៏មាន​ផ្តល់ជូន​សេវាកម្ម​វផ្សេងៗពី Microsoft ដែល​ក្នុងនោះ​រួមមាន Skype, OneDrive សម្រាប់​ផ្ទុក​ទិន្នន័យ​ក្នុង​ប្រព័ន្ធ​អន​ឡាញ និង​គណនី​អ៊ី​ម៉ែ​ល Outlook.com។

image

      លោក Jerry Manus អគ្គនាយក​នៃ​ប្រតិបត្តិការ​ក្រុមហ៊ុន Nokia ប្រចាំ​នៅ​កម្ពុជា-ឡាវ បាន​បញ្ជាក់ថា៖ យើង​មាន​ការជឿ​កជាក់​យ៉ាង​មុខមាំ​ថា បន្សំ​កម្មវិធី Android សេវាកម្ម​វិធី Microsoft ការ​រចនា​ស្អាត​ប្រកបដោយ​គុណភាព​ពី Nokia នឹង​ឆ្លើយតប​ទៅនឹង​សេចក្តីត្រូវការ និង​ចំណង់​ចំណូលចិត្ត​អតិថិជន នៅ​ទូទាំង​ពិភពលោក ជាពិសេស​អតិថិជន​នៅក្នុង​បណ្តាល​ប្រទេស​ដែលមាន​សេដ្ឋកិច្ច​លូតលាស់។Nokia X នឹងមាន​ដាក់លក់​នៅក្នុង​រាជធានី​ភ្នំ​េ​ព​ញ និង​បណ្តា​ខេត្ត​នានា​ទូទាំង​ព្រះរាជណាចក្រ​កម្ពុជា ចាប់ពី​ដំណាច់​ខែមីនា​នេះ​តទៅ​ក្នុងតម្លៃ​លក់រាយ​ប្រមាណ $115 ហើយ​ពណ៌ ៤ សម្រាប់​ជ្រើសរើស​មាន បៃតងខ្ចី ក្រហមឆើត ខ្មៅ និង​ពណ៌​ស៕

image