ព័ត៌មាន

Samsung Tablet 4 ស៊េរីថ្មីដ៏អស្ចារ្យ

នាពេលថ្មីៗនេះ ក្រុមហ៊ុន Samsung បានបង្ហាញនូវ Galaxy Tab 4 ដែលមានអេក្រង់ទំហំ 7 អ៊ីងដែលមានការរចនាជាមួយនឹងម៉ូដដ៏ទាន់សម័យ មានរួបរាងស្តើង និងមានគែមព័ទ្ធជុំវិញស្តើងជាង Galaxy Note 3 ។ នៅជិតប៊ូតុង Home មានប៊ូតុង Sensitive ចំនូនពីរ ។ Tab 4 នេះបានប្រើប្រាស់នូវស៊ីមកាត និងអាច call ក៏ដូចជាផ្ញើរសារផងដែរ ។

 image

គួរបញ្ជាក់ផងដែរថា Tab 4 អេក្រង់ទំហំ 7 អ៊ីងនេបានបំពាក់នូវកម្រិតភាពច្បាស់ WXGA ដែលមាន Resolution 1280 x 800 pixels មានខួរក្បាលប្រភេទ Quad-Core ដែលមានល្បឿន 1.2GHz មានអង្គចងចាំទំហំ 1GB មានមេម៉ូរីខាងក្នុងទំហំ 8GB មានកាមេរ៉ាខាងក្រោយទំហំ 3 មេហ្គាភិចសែល មានកាមេរ៉ាខាងមុខទំហំ 1.3 មេហ្គាភិចសែល និងដំណើរការប្រព័ន្ធប្រតិបត្តិការ Android 4.4 ថែមទៀតផង ។

Samsung Tablet មួយនេះ មានទម្ងន់ត្រឹមតែ 320 ក្រាម ជាមួយនឹងវិមាត្រ 106 x 187 x 8.9 និងមានថាមពលថ្មដែលមានកម្លាំង 4450 mAh ថែមទៀតផង ។

 image

ប្រភពៈ sohoa.vnexpress.net