ព័ត៌មាន

ស្មាតហ្វូនដ៏អស្ចារ្យដែលមានកាមេរ៉ាខាងមុខទំហំ 13 មេហ្គាភិចសែល

កាលពីពេលថ្មីៗនេះ ក្រុមហ៊ុនយក្សមួយគឺ ZTE នៅក្នុងប្រទេសចិនបានបានបង្ហាញ ស្មាតហ្វូនដ៏អស្ចារ្យដែលមានកាមេរ៉ាខាងមុខទំហំ 13 មេហ្គាភិចសែល ជាមួយនឹងអេក្រង់ទំហំ 6.44 អ៊ីងកម្រិត Full HD ដែលមាន density ចំនួន 344 ភិចសែលក្នុងមួយអ៊ីង មានខួរក្បាលប្រភេទ Snapdragon 801 មានអង្គចងចាំទំហំ 3GB និងមានមេម៉ូរីទំហំ 128GB ថែមទៀតផង ។

 image

លើសពីនេះទៀត ស្មាតហ្វូនមួយនេះមានកម្រាស់ត្រឹមតែ 7.9 មីលីមែត្រ ដំណើរការស៊ីមពីរ នឹងទ្រទ្រង់នូវប្រព័ន្ធ 3G, 4G/LTE, Wi-Fi, Bluetooth 4.0, NFC, USB 3.0 និងមានថ្មដែលមានកម្លាំងថាមពលរហូតទៅដល់ 4250mAh ថែមទៀតផង ។ Nubia X6 នេះបានដាក់ឲ្យកក់ទិញក្នុងតម្លៃ $485 សម្រាប់ 16GB និងតម្លៃ $640 សម្រាប់ 32GB ។

ប្រភពៈ sohoa.vnexpress.net