R12 គឺជា Tablet ស៊េរីថ្មីរបស់ក្រុមហ៊ុន Motion Computing ដែលដំណើរការប្រព័ន្ធប្រតិបត្តិការ Windows Platform ថែមទៀតផង ។ Tablet មួយនេះមានអេក្រង់ទំហំ 12 អ៊ីងជាមួយនឹងកម្រិតភាពច្បាស់ 1920 x 1080 ភិចសែល 10 point multi-touchscreen និងមានខួរក្បាលប្រភេទ Intel Core i5 ដែលមានល្បឿន 1.5GHz មាន Chipset ប្រភេទ Intel QM87 មានក្រាហ្វិកកាតប្រភេទ Intel HD 4200 មានអង្គចងចាំទំហំ 8GB ប្រភេទ DDT3 មាន SSD កាតទំហំ 256GB មានរន្ធដោត SD កាត មានកាមេរ៉ាខាងមុខទំហំ 2MP និងកាមេរ៉ាខាងក្រោយទំហំ 8MP ទ្រទ្រង់នូវប្រព័ន្ធ Finger Print Reader មាន Wi-Fi មាន Bluetooth 4.0 មានរន្ធដោត HDMI និងរន្ធដោត USB 3.0 ។ លើសពីនេះទៀត Tablet មួយនេះទ្រទ្រង់នូវប្រព័ន្ធប្រតិបត្តិការ Windows 7 Professional 64 bit ។ ពេលនេះ Tablet មួយនេះបានដាក់លក់នៅលើទីផ្សារហើយ ។
ប្រភពៈ Motion