ព័ត៌មាន

Tablet KEIAN ម៉ូដែល M1026S ជាជម្រើសថ្មី

Tablet KEIAN ម៉ូដែល M1026S បាន​រចនា​ឡើងជា​មួយរូប​រាង​ដ៏​ស្រស់ស្អាត​និង​មាន​រាង​មាំ​ឌ​ដែល​កាន់តែ​ផ្ដល់​ទំនុប​ចិត្ត​ទៅដល់​អ្នកប្រើប្រាស់ ហើយ​វា​មាន​លក្ខណៈពិសេស​ជាច្រើនទៀតផង។ Tablet  ម៉ូ​ល​ដែល​នេះ​មាន​ទំហំ​អេក្រង់ 10.1-inch ​ដែល​អាច​បង្ហាញ​រូបភាព​ក្នុង​កម្រិត 1280 x 800 ជាមួយនឹង Multi-touch display ។ រឺ​ឯ​គ្រឿង​ខាងក្នុង​វិញ​បាន​បំពាក់​មក​ជាមួយនិង 1.2GHz RK3168 dual-core processor, RAM ប្រភេទ DDR3 ទំហំ 1GB, , ទំហំ 8GB សម្រាប់ Internal storage, មានរន្ធ​ដោត​កាត microSD card slot (បានទៅដល់ 32GB), កាមេរ៉ាខាងមុខ​ទំហំ 0.3MP  និង​ខាងក្រោយ​ទំហំ 2MP, មានរន្ធ HDMI និង​មាន​រន្ធ USB 2.0 ។ Tablet M1026S ប្រើប្រាស់​ប្រព័ន្ធ​ប្រតិបត្តិការ​បាន Android 4.2 Jelly Bean ដែលបានធ្វើការ​ដាក់លក់​នៅលើទីផ្សារហើយ ៕

image