ព័ត៌មាន

Motorola genuine G

ស្មាតហ្វូន Motorola G គឺជាស្មាតហ្វូនស៊េរីថ្មីរបស់ក្រុមហ៊ុន LG ដែលបានរចនាឡើងជាមួយសម្បកដែលមានពណ៌គួរឲ្យទាក់ទាញ និងមានរាងស្តើងគួរឲ្យចង់ប្រើប្រាស់ ។ លើសពីនេះទៅទៀត វាជាស្មាតហ្វូនដែលទ្រទ្រង់ស៊ីមពីរ ហើយវាងាយស្រួលកាន់និងប្រើប្រាស់ថែមទៀតផង ។

 image

ស្មាតហ្វូនមួយនេះមានអេក្រង់ទំហំ 4.5 អ៊ីងជាមួយនឹងកម្រិតភាពច្បាស់ 720 x 1280 ភិចសែល 326 ppi មានខួរក្បាលប្រភេទ Qualcomm Snapdragon 400 ដែលមានល្បឿន 1.2GHz មានអង្គចងចាំទំហំ 1GB មានមេម៉ូរីខាងក្នុងទំហំ 8GB មានកាមេរ៉ាខាងមុខទំហំ 1.3 មេហ្គាភិចសែល មានកាមេរ៉ាខាងក្រោយទំហំ 5 មេហ្គាភិចសែល និងមានថាមពលថ្មដែលមានកម្លាំង 1950 mAh ថែមទៀតផង ។ ពេលនេះ ស្មាតហ្វូន Motorola G នេះបានមកដល់់ទីផ្សារហើយ ក៏ប៉ុន្តែតម្លៃរបស់វានៅមិនទាន់ប្រកាសនៅឡើយទេ ។​

ប្រភព៖ Motorola