ព័ត៌មាន

Nokia Lumia 630 ជាស្មាតហ្វូនដំណើរការ Windows 8.1 តំបូងបង្អស់

ស្មាតហ្វូន Lumia 630 គឺជាស្មាតហ្វូនស៊េរីថ្មីរបស់ក្រុមហ៊ុន​Nokia ដែលដំណើរការប្រព័ន្ធប្រតិបត្តិការ Windows Phone 8.1 តំបូងបង្អស់ និងបានបំពាក់ជាមួយនឹងខួរក្បាលប្រភេទ Quad-Core Snapdragon 400 ជាមួយនឹងអង្គចងចាំដែលមានទំហំ 1GB ថែមទៀតផង ។

image

លើសពីនេះទៀត Lumia 630 បានបំពាក់នូវកាមេរ៉ាដែលមានទំហំ 5 មេហ្គាភិចសែល មានវិមាត្រ 129.5 x 66.7 ថែមទៀតផង ។ គួរបញ្ជាក់ផងដែរ ស្មាតហ្វូន Lumia 630 នេះនឹងដាក់លក់នៅពាក់កណ្តាលខែមេសា ក្នុងតម្លៃ $160 ។

ប្រភព៖ Nokia