ព័ត៌មាន

ល្បីថា iPhone 6 នឹងយកគំរូកាមេរ៉ាតាម HTC One 2014

ថ្មីៗនេះ បន្ទាប់ពីក្រុមហ៊ុន HTC បានបង្ហាញនូវ HTC One ដែលបានបំពាក់នូវ Dual កាមេរ៉ាដែលមានពីរ Sensor ដ៏អស្ចារ្យរួចមក ឥឡូវនេះស្រាប់តែល្បីថា iPhone 6 ចង់ប្រើប្រាស់នូវតិចណូឡូជីនេះដែរគឺបង្ហាញរូបភាពពីរផ្សេងគ្នាតាមរយៈ Sensor របស់វា​ ។

ប្រភពពត៌មានមួយចំនួនក៏បានប្រាប់ឲ្យដឹងថា ចំពោះតិចណូឡូជីថ្មីនេះបានធ្វើឲ្យរូបភាពកាន់តែភ្លឺច្បាស់ជាងមុន និងកាត់បន្ថយការស៊ីថ្មបានផងដែរ ។

 image

លើសពីនេះទៅទៀត មនុស្សជាច្រើននាក់បាននិយាយថា ក្រុមហ៊ុន Apple កំពុងតែស្វែងរកនូវតិចណូឡូជីថ្មីទាក់ទងនឹងប្រព័ន្ធសុវត្ថិភាពដូចជា Fingerprint, SMS, Email និងការការពារ Password ពីការ Hack ជាដើម ។

ប្រភព៖ sohoa.vnexpress.net