ព័ត៌មាន

ក្រុមហ៊ុន LG បង្ហាញ LG L Series III យ៉ាងអស្ចារ្យ

នាពេលថ្មីៗនេះ ក្រុមហ៊ុន LG បានបង្ហាញ LG L90 និង LG L70 ដែលជាស្មាតហ្វូនស៊េរីថ្មីដ៏អស្ចារ្យនិងទ្រទ្រង់នូវស៊ីមពីរថែមទៀតផង ។ LG L90 មានអេក្រង់ទំហំ 4.7 អ៊ីងជាមួយកម្រិតភាពច្បាស់ 540  x 960 ភិចសែល qHD មានកាមេរ៉ាខាងក្រោយទំហំ 8 មេហ្គាភិចសែល មានកាមេរ៉ាខាងមុខទំហំ 1.3 មេហ្គាភិចសែល ទ្រទ្រង់នូវប្រព័ន្ធ HSPA មានខួរក្បាលប្រភេទ Quad-Core ដែលមានល្បឿន 1.2 GHz មានអង្គចងចាំទំហំ 1GB មានមេម៉ូរីខាងក្នុងទំហំ 8GB និងមានថ្មដែលមានកម្លាំងថាមពល 2540 mAh ថែមទៀតផង ។

 image

ចំនែក LG L70 មានអេក្រង់ទំហំ 4.5 អ៊ីងជាមួយកម្រិតភាពច្បាស់ 480  x 800 ភិចសែល WVGA មានកាមេរ៉ាខាងក្រោយទំហំ 5 មេហ្គាភិចសែល មានកាមេរ៉ាខាងមុខកម្រិត VGA ទ្រទ្រង់នូវប្រព័ន្ធ HSPA មានខួរក្បាលប្រភេទ Dual-Core ដែលមានល្បឿន 1.2 GHz មានអង្គចងចាំទំហំ 1GB មានមេម៉ូរីខាងក្នុងទំហំ 4GB និងមានថ្មដែលមានកម្លាំងថាមពល 2100 mAh ថែមទៀតផង ។

 image

គួរបញ្ជាក់ផងដែរថា LG Series III នេះមានពីរពណ៌សម្រាប់ជ្រើសរើសគឺ ពណ៌ស និងពណ៌ខ្មៅ ។

ប្រភព៖ LG