ព័ត៌មាន

Gorilla Glass ជាផលិតផលថ្មីដ៏អស្ចារ្យរបស់ក្រុមហ៊ុន Asus

ជាមួយនឹងការរចនាដែលមានរូបរាងស្តើង មានទំងន់ស្រាល និងភាពពន្លឺភ្លឺចាំងចែងគួរឲ្យទាក់ទាញនោះ Gorilla Glass បានក្លាយទៅជាកុំព្យួរទ័រដ៏ទំនើបសម្រាប់មនុស្សនាសម័យបច្ចុប្បន្ននេះ ។

 image

កុំព្យួរទ័រប្រភេទយួរដៃមួយនេះបានបំពាក់នូវខួរក្បាលប្រភេទ Snapdragon 800 មានអង្គចងចាំទំហំ 2GB បំពាក់នូវតិចណូឡូជី IPS និងការពារការជ្រាបទឹក ក៏ដូចជាមានសម្បកការពារអេក្រង់រឹងមាំដែលមិនងាយក្នុងការប៉ះទង្គិចទៅដល់ការឆ្កូត ឬប៉ះពាល់ដល់អេក្រង់ឡើយ ។

យ៉ាងណាមិញ ក្រុមហ៊ុន Asus នៅមិនទាន់ប្រកាសពីតម្លៃនៃការលក់ផលិតផលមួយនេះក៏ដូចជាថ្ងៃដែលដាក់លក់ជាផ្លូវការនៅឡើយទេ ។

ប្រភព៖ sohoa.vnexpress.net