ព័ត៌មាន

ក្រុមហ៊ុន Samsung មានគម្រោងបង្ហាញ Galaxy Note 4 នៅក្នុងព្រឹត្តិការណ៍ IFA 2014 ខាងមុខនេះ

យោងទៅតាមគេហទំព័ររបស់ Korea Times បានឲ្យដឹងថា ក្រុមហ៊ុន Samsung នាពេលថ្មីៗនេះមានគម្រោងបង្ហាញនូវ Galaxy Note 4 ដើម្បីអបអរសាទរព្រឹត្តិការណ៍ IFA 2014 ខាងមុខនេះ ។

 image

គេរំពឹងទុកថា Galaxy Note 4 នេះនឹងមានអេក្រង់ទំហំ 5.9 អ៊ីងធំជាង Version មុនចំនួនពីរអ៊ីង ហើយវានឹងបំពាក់ជាមួយនូវ Chip 64 bit និងមានអង្គចងចាំទំហំ 4GB ថែមទៀតផង ។ លើសពីនេះទៀត ពាក្យចចាមអារ៉ាមមួយចំនួនបាននិយាយថា Galaxy Note 4 នេះនឹងមានអេក្រង់រហូតទៅដល់ 20 មេហ្គាភិចសែលថែមទៀតផង ។

ប្រភព៖ TechRadar