ព័ត៌មាន

Sony Xperia Z2 នឹងដាក់លក់នៅថ្ងៃទី ០១ ខែឧសភាខាងមុខនេះ

នាពេលថ្មីៗនេះ ក្រុមហ៊ុន Sony នៅក្នុងចក្រភពអង់គ្លេសបានប្រកាសដំណឹងពី Sony Xperia Z2 ដែលនឹងដាក់លក់នៅថ្ងៃទី 01 ខែឧសភាខាងមុខនេះ ។ លើសពីនេះទៀតចាប់ពីពេលពីថ្ងៃទី 14  ខែមេសាខាងមុខនេះវានឹងត្រូវដាក់ឲ្យកក់ទិញហើយ ។

គូរបញ្ជាក់ផងដែរថា Xperia Z2 នេះបានដាក់តាំងនៅក្នុងព្រឹត្តិការណ៍ MWC 2014 កាលពីខែកុម្ភៈមុននេះ ។ ស្មាតហ្វូន Z2 នេះមានអេក្រង់ទំហំ 5.2 អ៊ីងជាមួយនឹងកម្រិតភាពច្បាស់ 1080 p និងមានកាមេរ៉ាទំហំ 20 មេហ្គាភិចសែលដែលទ្រទ្រង់នូវវីដេអូកម្រិត 4K ថែមទៀតផង ។

 image

ជាមួយគ្នានេះដែរ វាបានបំពាក់នូវខួរក្បាលប្រភេទ Quad-Core Qualcomm Snapdragon 801 ដែលមានល្បឿន 2.3 GHz មានអង្គចងចាំទំហំ 2GB មានថ្មដែលមានកម្លាំងថាមពល 3200mAh និងដំណើរការប្រព័ន្ធប្រតិបត្តិការ Android KitKat 4.4 ថែមទៀតផង ។

ប្រភពៈ Pocket-Lint