ព័ត៌មាន

ប្លែកភ្នែកជាមួយនឹង LG G3

ថ្មីៗនេះ ក្រុមហ៊ុន LG បានបង្ហាញនូវស្មាតហ្វូនស៊េរីថ្មីរបស់ខ្លួនដែលមានអេក្រង់ទំហំ 5.5 អ៊ីងជាមួយនឹងអេក្រង់ដែលមានកម្រិតភាពច្បាស់ HD មានខួរក្បាលប្រភេទ Quad-Core ប្រភេទ Snapdragon 800 KitKat និងដំណើរការប្រព័ន្ធប្រតិបត្តិការ Android 4.4.2 ថែមទៀតផង ។

 image

យោងទៅតាមគេហទំព័រ GSMArena បានបង្ហាញថា LG ស៊េរីថ្មីនេះមានកម្រិតភាពច្បាស់រហូតទៅដល់ 2560 x 1440 ភិចសែល មានអង្គចងចាំទំហំ 3GB មានកាមេរ៉ាដែលមានទំហំរហូតទៅដល់ 13 មេហ្គាភិចសែល និងមានរន្ធដោតកាតម៉េម៉ូរីដែលទ្រទ្រង់រហូតទៅដល់ 64GB ។

យ៉ាងណាមិញតម្លៃរបស់វានៅមិនទាន់ប្រកាសនៅឡើយទេ តែគេរំពឹងថា វានឹងដាក់ឲ្យដំណើរការនានៅលើទីផ្សារនៅចុងខែមេសាខាងមុខនេះហើយ ។

ប្រភព៖ GSMArena