ព័ត៌មាន

តើប៊ូតុងស្កែនក្រយៅដៃ TouchIDត្រូវបានគេបំពាក់លើ iPad ជំនាន់ក្រោយមែនឬទេ?

កូដថ្មីមួយ នៅក្នុង ប្រព័ន្ធប្រតិបត្តិការណ៍ iOS 7.1 ដែលរកឃើញដោយ លោក Pierre Blazquez បានបង្ហាញថា iPad ជំនាន់ក្រោយ នឹងមកជាមួយ ប៊ូតុង ស្កែនក្រយៅដៃ TouchID ដូចដែលមានប្រើ នៅលើ iPhone 5s ដែរ ក្រៅពីនេះ លោក Blazquez បានរកឃើញទៀតថា ម៉ាសីុន Apple TV ក៏នឹងត្រូវបាន គេបំពាក់មុខងារ ជំនួយការសម្លេង Siri ផងដែរ។
image
ក្រុមហ៊ុន Apple ត្រូវបានគេរំពឹងថា នឹងបញ្ចេញ iPad និង iPhone ជំនាន់ក្រោយ នាត្រីមាសទី 3 ចុងឆ្នាំនេះ ហើយអ្វីអ្នកប្រើប្រាស់ជាច្រើន កំពុងរង់ចាំ គឺ iPhone 6c ដែលមាន អេក្រង់ខ្នាតធំ 4.7 អីុង លើកដំបូង របស់ Apple៕

ប្រភព: twitter.com/bp_unicorn