ព័ត៌មាន

អាទិត្យក្រោយនេះ Facebook នឹងប្រកាសពីបណ្តាញផ្សព្វផ្សាយពាណីជ្ជកម្មថ្មីឈ្មោះ FAN នាព្រឹត្តិការណ៍ f8

ក្រុមហ៊ុន Facebook ត្រូវបាន គេជឿថា នឹងប្រកាសពី “បណ្តាញផ្សព្វផ្សាយពាណីជ្ជកម្ម សំរាប់ ឧបករណ៍ចល័ត” នាព្រឹត្តិការណ៍ f8 អាទិត្យក្រោយនេះ។ បណ្តាញផ្សព្វផ្សាយពាណីជ្ជកម្មនេះ នឹងមានឈ្មោះថា “Facebook Audience Network (FAN)” ហើយនឹងអនុញ្ញាតិ អោយ អ្នកអភិវឌ្ឍ អាចរកចំណូលបន្ថែមបាន ពីវា តាមរយៈការ បង្ហាញផ្ទាំងពាណីជ្ជកម្ម នៅលើ កម្មវិធី App របស់ខ្លួន។
image

Facebook Audience Network នឹងចេញមក ដើម្បីប្រកួតប្រជែងនឹង បណ្តាញពាណីជ្ជកម្ម Google adsense និង Apple iAd។
ប្រភព បានបន្តទៀតថា Facebook បានចាប់ផ្តើម តេស្តសាកល្បង បណ្តាញផ្សព្វផ្សាយពាណីជ្ជកម្មនេះ តាំងពីឆ្នាំ 2012 មកម៉្លេះ ហើយមានតែ ក្រុមហ៊ុនទីផ្សារ និងអ្នកអភិវឌ្ឍ មួយចំនួនតូច ប៉ុណ្ណោះ ត្រូវបាន គេអញ្ជើញអោយ ចូលរួមសាកល្បង ប្រព័ន្ធថ្មីនេះ៕
ប្រភព: TechCrunch