ព័ត៌មាន

Galaxy S5 mini ខ្លាំងមិនចាញ់ Galaxy S5

កាលពីពេលកន្លងទៅនេះ ក្រុមហ៊ុន Samsung បានអោយ ដឹងថា ខ្លួននឹងដាក់បង្ហាញ Smartphone ម៉ូដែល mini ជំនាន់ថ្មីលើ ទីផ្សារនាពេលខាងមុខ។ Smatphone ម៉ូដែល mini នោះគឺ Galaxy S5 mini ប៉ុន្តែទោះជាយ៉ាងណាក្រុមហ៊ុន Samsung មិនទាន់បញ្ជាក់ ជាផ្លូវការអំពីពត៌មានលំអិត ឡើយ។ តាមប្រភពពត៌មាន CNet បានអោយដឹងថា Galaxy S5 Mini អាចនឹងមានល្បឿនលឿនគួរសម​​បំពាក់​មក​ជា​មួយ​បន្ទះ​ឈីប​ Snapdragon​ 400​ ជា​ប្រភេទ​ Quad-core​ មាន​ល្បឿន​ 1.6GHz​ RAM​ ទំហំ​ 1.5GB​ ជា​មួយ​នឹង​អេក្រង់​ទំហំ​ 4.5​ អ៊ីញ​ (resolution 1,280 x 720px) មាន​កាមេរ៉ា​ខាង​ក្រោយ​ទំហំ​ 8MPនិង​ខាង​មុខ​ទំហំ​ 2MP​​ មានអង្គចងចាំ 16GB​ ដំណើរ​ការ​ដោយ​ប្រព័ន្ធ​ប្រតិបត្តិការ​ Android​​ 4.4 KitKat​ មាន​កម្លាំង​ថ្ម​ 2100mAh ព្រមជាមួយប្រព័ន្ធបញ្ជាទូរស័ព្ទផងដែរ។​ យើងនៅ​មិន​ទាន់​ដឹង​ច្បាស់​នៅ​ឡើយទេ​ថា តើ Galaxy S5 mini ​ ​មានបំពាក់បច្ចេកវិទ្យាស្កេនក្រយៅ ដៃ​ និង​ Sensor​ វាស់​ចង្វាក់​បេះដូង​ដែរ​ឬ​ទេ? ហើយចំពោះកាលបរិច្ឆេទដាក់បង្ហាញជា ផ្លូវការ និងតំលៃ ក្រុមហ៊ុន Samsung មិនទាន់បង្ហើបប្រាប់ផងដែរ។

image