ព័ត៌មាន

LG G2 MINI ចាប់ផ្តើមនាំមកនូវបទពិសោធន៍ ដែលប្រកបដោយភាពអស្ចារ្យ ចូលក្នុងទីផ្សារសកលលោក

LG អេឡិចត្រូនិចកំពុងតែនាំមកនូវ បរិបទថ្មីនៃទូរសព្ទដៃស្មាតហ្វូន G Series ចូលទៅកាន់ទីផ្សារ សកលលោកជាលើកដំបូងបំផុតក្នុងខែកុម្ភៈនៅឯ សមាជជាសកលស្តីអំពីទូរសព្ទចល័តក្នុងពិភពលោក (Mobile World Congress (MWC)) នៅក្នុងទីក្រុងបាសេឡូណា។  ទូរសព្ទដៃម៉ូដែលG2 mini ដែលត្រូវបានបង្កើត និងរចនាឡើងដោយមានលក្ខណះយ៉ាងល្អឥតខ្ជោះ និងដែលត្រូវបានទទួលពាន់រង្វាន់ នៃទូរសព្ទដៃដែលមានលក្ខណះ UX ល្អជាងគេ។ ក្នុងនាមជាទូរសព្ទដៃប្រភេទ LG G Seriesទំហំតូចជាងគេបំផុត G2 miniត្រូវបានបង្កើតឡើងដោយបរិបទនៃការច្នៃប្រឌិតយ៉ាងពិសេសនៃ បច្ចេកវិទ្យាRear Keyនិងធ្វើការបង្រួមខ្នាតអោយតូចជាងមុនពីទូរសព្ទដៃម៉ូដែលLG G2​។

image

ជាមួយនិងអេក្រង់ទំហំ 4.7-inch IPS និងថាមពលថ្ម2,440mAhរូមជាមួយនិងប្រព័ន្ធប្រតិបត្តិការAndroid 4.4 KitKat OS ប្រើQuad-Core CPUសំរាប់ LTE និង3G versions។G2 miniជាទូរសព្ទដៃមួយដ៏អស្ចារ្យសំរាប់អតិថិជនក្នុងការផ្លាស់ប្តូរ​ ឬ ធ្វើការ upgrade ទូរសព្ទដៃរបស់ពួកគេ។G2 mini ត្រូវបានរចនាឡើងដោយប្រើប្រាស់បច្ចេកវិទ្យាKnock Code™ ដែលអាចអោយអ្នកប្រើប្រាស់ បើកទូរសព្ទ និងធ្វើការដោះសោរ ទូរសព្ទLG ស្មាតហ្វូនរបស់ពួកគេដោយ ងាយស្រួលដោយគ្រាន់តែធ្វើការគោះតិចៗនៅលើអេក្រង់នៃទូរសព្ទ។

បន្ថែមពីនោះទៀតបច្ចេកវិទ្យានេះ បានផ្តល់នូវសុវត្ថិភាពដ៏ពិសេសដោយវាអាចធ្វើការកំណត់នៃកូដក្នុងការចាក់សោរបានរហូតដល់ជាង 80000គំរូ។ បច្ចេកវិទ្យាKnock Code™ អាចប្រើប្រាស់បានគ្រប់កន្លែងនៅលើអេក្រង់ ដោយការបញ្ជារត្រឹមតែប្រើប្រាស់ម្រាមដៃមួយតែប៉ុណ្ណោះ។ ដើម្បីបំពេញនូវតំរូវការផ្សេងៗរបស់ អតិថិជនទូទាំងសកលលោកG2 mini បានបង្កើតឡើងដោយភ្ជាប់ជាមួយនិងបច្ចេកវិទ្យា 3G​ និង4G LTE​​ ហើយប្រើប្រាស់ស៊ឹមបានរហូតដល់ 2 នឹងមាន ​2 ពណ៌ គឺពណ៌ខ្មៅចាំង  សភ្លឺ  ដែលនឹងធ្វើការវាយលុកក្នុងទីផ្សាអឺរ៉ុប អាស៊ី អាមេរិក តំបន់ខាងកើតភាគកណ្តាល និងអាព្រិច។