ព័ត៌មាន

បើសិនជាមានការស្នើរសុំមើលទិន្នន័យសំងាត់ដោយអាជ្ញាធរមានសមត្ថកិច្ចក្រុមហ៊ុនApple នឹងផ្ញើសារដាស់តឿនអតិថិជនជាមុន

ក្រុមហ៊ុនបច្ចេកវិទ្យាយក្សដែលរួមមាន Apple, Yahoo, Microsoft, Facebook and Google នឹងធ្វើការកែតំរូវ គោលនយោបាយរបស់ខ្លួនព្រមទាំងនឹងចាប់ផ្តើមផ្ញើសារដាស់តឿនអ្នកប្រើប្រាស់របស់ខ្លួននៅពេលអាជ្ញាធរមានសមត្ថកិច្ចស្នើរសុំមើល ទិន្នន័យសំងាត់ទាក់ទងនឹងអ្នកប្រើប្រាស់ ដោយខ្លួនយល់ថា អ្នកប្រើប្រាស់មានសិទ្ធិនឹងដឹងទុកជាមុន នៅពេលទិន្នន័យរបស់ពួកគេត្រូវបានស្នើរសុំដោយរដ្ឋាភិបាល។

ប៉ុន្តែរាជអាជ្ញារយល់ឃើញថា ទង្វើរនេះអាចជាការបង្អើលដល់ឧក្រិដ្ឋជនទៅវិញទេដែលធ្វើអោយពួកគេមានឪកាសកំទេចភស្តុតាងសំខាន់ៗ និងការពារខ្លួនទុកជាមុនពីការតាមដានរបស់ប៉ូលីស។ នៅសហរដ្ឋអាមេរិក មុននឹងប៉ូលីសអាចចូលទៅផ្ទៈដើម្បីឆែកឆេរបាន លុះត្រាតែបង្ហាញលិខិតឆែកឆេរ ដល់ម្ចាស់ផ្ទៈជាមុនសិន ប៉ុន្តែការចូលឆែកឆៅៗក៏កើតមានម្តងម្កាលដែរ។ ការឆ្មក់ចូលឆែកឆេរនេះត្រូវបានពង្រឹងដោយច្បាប់ PATRIOT ACT ដែលអនុញ្ញាតិអោយតែប៉ូលីសសហព័ន្ធតែប៉ុណ្ណោះទើបមានសិទ្ធិធ្វើបែបនេះ។

 image

ក្រុមហ៊ុន Apple និងក្រុមហ៊ុនដទៃទៀតកំពុងស្វែងរកលទ្ធភាពទប់ស្កាត់ការស្នើរសុំឆែកមើលទិន្នន័យ ដោយមិនអោយអ្នកប្រើប្រាស់ដឹងជាមុននេះ។
គូររំលឹកថា ក្រុមហ៊ុនបច្ចេកវិទ្យាធំៗនៅអាមេរិកបានចាប់ផ្តើមមានការព្រួយបារម្ភពីភាពជាឯកជនរបស់អ្នកប្រើប្រាស់ខ្លួន ក្រោយពេលដឹងថា រដ្ឋាភិបាលអាមេរិកបានបង្កើតកម្មវិធីសំងាត់លួចឆែកមើល និងតាមដានទិន្នន័យឈ្មោះ “PRISM” ដែលមានអង្គភាព NSA ជាអ្នកគ្រប់គ្រង ហើយមានក្រុមហ៊ុនមួយចំនួនដូចជា Facebook និង Yahoo ត្រូវបានគេរាយការណ៍ថា បានបើកដៃអោយ NSA ចូលឆែកមើល Server របស់ខ្លួនដោយសេរី។ រឿងនេះត្រូវបានបើកកកាយ ដោយអតីតភ្ញាក់ងារ NSA លោក Edward Snowden ហើយបច្ចុប្បន្នកំពុងរត់គេចខ្លួនពីការតាមចាប់របស់អាមេរិក។

នាយកប្រតិបត្តិ Apple លោក Tim Cook មិនពេញចិត្ត ទាល់តែសោះចំពោះទង្វើនេះទេ ហើយបាន ប្រកាសថា Apple គ្មានថ្ងៃអោយ NSA ឆែកមើល Server របស់ Apple ដោយគ្មានការអនុញ្ញាតិនោះទេ៕
ប្រភព: MacRumors