ព័ត៌មាន

ក្រុមហ៊ុន Apple បញ្ចេញ OS X Mavericks 10.9.4 Alpha

នាពេលថ្មីៗនេះ ក្រុមហ៊ុន Apple ត្រូវបានគេរាយការណ៍ថា បានចាប់ផ្តើមដាក់បញ្ចេញប្រព័ន្ធប្រតិបត្តិការណ៍ OS X Mavericks 10.9.4 Alpha រហ័សនាម “Epic” ដល់បុគ្គលិករបស់ខ្លួន ដើម្បីតេស្តសាកល្បងហើយ។ គួររំលឹក Apple បានដាក់បញ្ចេញ 10.9.3 Beta អោយតេស្តសាកល្បងយូរហើយតែនៅតែមិនទាន់ចេញ 10.9.3 ជាសាធារណៈនៅឡើយ។

image

កំណែទំរង់ថ្មីនេះនឹងគ្រាន់តែជាការកែកុនកំហុសឆ្គងចាស់ៗ ដែលមាននៅលើ Mavericks ប៉ុណ្ណោះ ហើយកំណែទំរង់ធំ នឹងត្រូវបានគេបង្ហាញ នៅលើ OS X 10.10 ឯណោះទេដែលរួមមានការកែអីនធើហ្វេស ទៅជា លក្ខណៈសំប៉ែត “Flat Design” ដូចជា iOS 7ជាដើម។
ក្រោយពេលចេញ 10.9.4 Alpha ហើយក្រុមហ៊ុន Apple នឹងរុញវាទៅដំណាក់កាល Beta ដើម្បីអោយអ្នកអភិវឌ្ឍទូទៅអាចតេស្តសាកល្បងកំណែទំរង់ថ្មីនេះ៕
ប្រភព: 9to5Mac