ព័ត៌មាន

ថ្មីទៀតហើយជាមួយកាសស្តាប់ប្រភេទ HyperX

នៅសប្តាហ៍មុននេះ ក្រុមហ៊ុន Kingston Technology បានដាក់បង្ហាញកាសស្តាប់ប្រភេទ HyperX ដែលមានឈ្មោះថា Cloud ។ HyperX Cloud នេះមានរូប​រាងស្រស់ស្អាតនឹងមានបាសធំដែលងាយស្រួលសម្រាប់អ្នកលេងហ្គេមស្តាប់ និងមានភាពទុកចិត្តនៅពេលស្តាប់ក្នុងអំឡុងពេលលេងហ្គេម ។

 image

HyperX Cloud នេះបានប្រើប្រាស់នូវទ្រនាប់ទន់ពាក់ជាប់នឹងត្រចៀក ហើយវាមានការរចនាយ៉ាងស្រស់ស្អាតពីខាងក្រៅផងដែរ ។ លើសពីនេះទៀត វាកាត់បន្ថយសម្លេងពីខាងក្រៅ និងភា្ជប់មកជាមួយ microphone ផងដែរ ។ HyperX Cloud អាចប្រើប្រាស់បានជាមួយនឹងឧបករណ៍ដូចជា PS4, PC, Tablet និង ស្មាតហ្វូនថែមទៀតផង ។
ប្រភពៈ sohoa.vnexpress.net