កាលពីចុងខែកុម្ភៈមុននេះក្រុមហ៊ុន Samsung បានប្រកាសចេញទូរស័ព្ទទំនើប Galaxy S5 ដោយឡែកប្រភពពី SamMobile បានឲ្យដឹងថាថ្មីៗនេះមានការលេចចេញនូវលក្ខណសម្បត្តិបច្ចេកទេសរបស់ Galaxy S5 Zoom ។
លក្ខណសម្បត្តិរបស់ Galaxy S5 Zoom ដែលលេចចេញទាំងនោះមានដូចខាងក្រោម៖
– អេក្រង់ 4.8-inch
– បច្ចេកវិទ្យាអេក្រង់ AMOLED
– កម្រិតភាពច្បាស់ 720p
– CPU Quad-core (1.6GHz)
– RAM 2 GB
– កាមេរ៉ាទំហំ 20 MP
– ដំណើរការដោយ Android 4.4.2 KitKat
ប្រភពដដែលបានបន្ថែមទៀតថា Galaxy S5 Zoom អាចនឹងត្រូវបញ្ចេញជាផ្លូវការនៅក្នុងខែឧសភា ។ សូមបញ្ជាក់ថាចំពោះរូបរាងរបស់ Galaxy S5 Zoom នៅមិនទាន់មានប្រភពណាអាចបង្ហាញនៅឡើយទេ ប៉ុន្តែគេរំពឹងថា Galaxy S5 Zoom នឹងមានរាងស្ដើងជាងម៉ូដែលមុន (Galaxy S4 Zoom)៕