នាពេលថ្មីនេះក្រុមហ៊ុន ZTE បានដាក់លក់នូវស្មាតហ្វូនរបស់ខ្លួនដែលដំណើរការប្រព័ន្ធប្រតិបត្តិការ Firefox OS Open C ដែលមានតម្លៃ $100 ហើយវាក៏បានដាក់លក់នៅលើគេហទំព័រ eBay ផងដែរ ។
ស្មាតហ្វូនមួយនេះមានអេក្រង់ទំហំ ៤ អ៊ីងជាមួយនឹងកម្រិតភាពច្បាស់ 800 x 480 ភិចសែល មានខួរក្បាលប្រភេទ Snapdragon ARM Cortex-A7 ដែលមានល្បឿន 1.2GHz មានអង្គចងចាំទំហំ 512 MB មានមេម៉ូរីខាងក្នុងទំហំ 4GB មានកាមេរ៉ាខាងក្រោយទំហំ 3MP មាន Bluetooth, GPS និងមានថ្មដែលមានកម្លាំងថាមពល 1400mAh ថែមទៀតផង ។
យ៉ាងណាមិញសម្រាប់ Version មួយនេះត្រូវបានគេចាត់ទុកថាជាស្មាតហ្វូនដែលមានតម្លៃថោករបស់ក្រុមហ៊ុន Firefox ហើយ ។
ប្រភព៖ Liliputing