ព័ត៌មាន

អ្វី​ទៅ​ជាបច្ចេក​វិទ្យា NFC?

សម័យ​កាល​មាន​ការ​ផ្លាស់​ប្ដូរ បច្ចេក​វិទ្យា​​មាន​ការ​រីកចម្រើន​ពីមួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ។ ប្រហែល​ជា​នៅ​ឆ្នាំ ២០០៤ ក្រុមហ៊ុន​ល្បី​ៗ​ខាង​ផ្នែក​អេឡិចត្រូនិច​ចំនូន​បី រួម​មាន Nokia, Philips និង Sony បាន​បង្កើត​ជា​វេទិការ​ជជែក​ពិភាក្សា​មួយ ​ស្ដី​អំពី បច្ចេកវិទ្យា​ទំនាក់​ទំនងក្នុង​រយៈ​ចម្ងាយ​ជិត (Near Field Communication) ។ ហើយ​នៅ​ក្នុង​ឆ្នាំ ២០១២ ក្រុមហ៊ុន Samsung បានដាក់​បង្ហាញ​កម្មវិធី TecTiles របស់​ខ្លួន ដែល​ជា​កម្មវិធី​ទំនាក់ទំនង Near Field Communication សម្រាប់​ប្រើប្រាស់​ក្នុង Smartphone ។ សំណួរ​សូរ​ថា តើ Near Field Communication ជា អ្វី?

 image

Near Field Communication ឬ NFC គឺ​ជា​ប្រព័ន្ធ​បណ្ដាញ​ទំនាក់​ទំនង ដែល​មាន​រយៈ​ចម្ងាយ​ជិត (ប្រហែលជា ២០ សង់ទីម៉ែត្រ) ឥត​ខ្សែរ មួយ​ប្រភេទ ដែល​អាចជួយ​ដល់​អ្នក​ប្រើប្រាស់​ក្នុង​ការ​ផ្លាស់​ប្ដូរ​ព័ត៌មាន ទិន្នន័យ រវាង​ឧបករណ៍​ពីរ​ ដោយ​គ្រាន់​តែ​ដាក់​ប៉ះ​ជិត​គ្នា​តែ​ប៉ុណ្ណោះ ។

 image

NFC គឺ​ជា​ការ​បញ្ចូន​ទិន្នន័យ​តាម​រយៈ​រលក​វិទ្យុ​សម្លេង ដែល​មាន​លក្ខណៈ​ស្រដៀង​គ្នា​ទៅ​នឹង Wi-Fi ឬ​ក៏ Bluetooth ដូច្នោះ​ដែរ ប៉ុន្តែវា​បាន​ល្បឿន​លឿន​ជាង Bluetooth។ រលក​ក្នុង​ការ​បញ្ចូន​ទិន្នន័យ​របស់ NFC គឺ 13.56MHz ហើយ NFC នេះ​ អាច​ធ្វើ​ការ​បញ្ចូន​ទិន្នន័យ​ក្នុង​ល្បឿន 106 ឬ 212 ទៅ​ដល់ 424 Kbps (គីឡូ​បីត ក្នុង​មួយ​វិនាទី)។បច្ចេក​វិទ្យា​នេះ អាច​ដំណើរការ​ជាមួយ device ដែល​មិន​ត្រូវ​ការ​ថាមពល​ផ្គត់ផ្គង់ ដូចជា ឧបករណ៍​សម្រាប់​អាន​ព័ត៌មាន​​កាត​របស់​​អ្នក​ដំណើរ (travel card readers)។

NFC មាន​​វិធី បី ​យ៉ាង​ក្នុង​ការ​ប្រតិបត្តិការ រួម​មាន៖

  • Peer-to-Peer Mode ដែល​អនុញ្ញាត​ឲ្យ smartphones ធ្វើ​ការ​ផ្លាស់​ប្ដូរ​ទិន្នន័យ​គ្នា ។

  • Read/Write Mode Device​ ទាញ​យក​ទិន្នន័យ (active device) ធ្វើ​ការ​ទាញយក​ទិន្នន័យ​ដែល​ត្រូវ​ការ ពី device​ បញ្ចូន​ទិន្នន័យ (passive device) ។

  • Card Emulation Mode ការ​ប្រើប្រាស់ NFC-enabled device ដូចជា smartphone ជំនួស credit card ជាដើម ។

  • image