ព័ត៌មាន

៥ App ដែល​ iOS User ​លែង​ត្រូវការ​ឱ្យ​មាន​នៅ​លើ iOS 8 ទៀត​ហើយ

មិន​ដឹង​ដូច​ការ​លើកឡើង​នេះ​ឬ​អត់​ដែល​ថា កម្មវិធី​នៅ​លើ iOS មួយ​ចំនួន​ធ្វើ​ឱ្យ​អ្នក​ប្រើ​​យល់​ថា មិន​ចាំបាច់​មាន​នៅ​លើ iOS 8 តទៅ​ទៀត​នោះ​ទេ។ ប្រព័ន្ធ​ប្រតិបត្តិការ​សម្រាប់ iDevice នេះ​ត្រូវ​បាន Apple អភិវឌ្ឍ​ពី​មួយ​ជំនាន់​ទៅ​មួយ​ជំនាន់​តែង​ភ្ជាប់​មក​ជា​ស្រេច​នូវ stock app។ ក្នុង​នោះ​មាន កម្មវិធី​ចំនួន៥ ដែល​អ្នក​ប្រើ​យល់​ថា មិន​ចាំបាច់​ឱ្យ​មាន​បន្ត​នៅ​លើ iOS 8 ក៏​បាន។

 image

១. Videos៖ តើ ​អ្នក​ប្រាកដ​ទេ​ថា នឹង​ប្រើ video app ដែល​មាន​នៅ​លើ iOS ស្រាប់​នោះ? ពុំ​ចាំបាច់​ភ្ជាប់​កម្មវិធី​ដូច​នេះ​ឡើយ ព្រោះ​អី​អ្នក​ប្រើ​ចំនួន​យ៉ាង​ច្រើន​ងាក​ទៅ​ប្រើ app បន្ថែម​ដែល​មាន​សមត្ថភាព​អាច​គាំទ្រ​ប្រភេទ​ឯកសារ​វីដេអូ​បាន​ច្រើន​ជាង stock app ទៅ​ទៀត។

២. iTunes Store៖ Apple មិន​បំបែក App Store និង iTunes Store ចេញ​ពី​គ្នា​ឡើយ​នៅ​លើ Desktop ប៉ុន្តែ​នៅ​លើ iOS គឺ​នៅ​ដាច់​ពី​គ្នា។ កម្មវិធី​ទាំង​ពីរ​ពុំ​ចាំបាច់​អី​នៅ​ផ្សេង​ពី​គ្នា​នោះ​ទេ គួរ​តែ​បង្កើត​ឱ្យ​នៅ​រួម​គ្នា ព្រោះ​ចំណេញ​ពេល​ក្នុង​ការ​ចូល​ប្រើ មិន​ចាំបាច់​ចេញ​ចូល​ច្រើន​ដង ម្យ៉ាង​ទៀត​កាត់​បន្ថយ icon ច្រើន​ដែល​នាំ​ឱ្យ​មាន​ការ​ចុច tab ច្រើន​ដង​ទម្រាំ​រក​ឃើញ។

៣. Game Center៖ ចាំបាច់ ​បង្កើត Game Center ជា app ធ្វើ​អី បើ​វា​គ្រាន់​តែ​ជា​សេវាកម្ម​មួយ​ដែល​ដាស់តឿន​សាមញ្ញ​ជា​ទម្រង់ banner ឬ notification អំពី​ហ្គេម​ចេញ​ថ្មី​អាច​លេង​បាន​តាម​អនឡាញ​ជាមួយ friends ហ្នឹង។ ម្យ៉ាងទៀត ដំណើរការ​បាន​លុះ​ត្រា​ទូរសព្ទ​ភ្ជាប់​អ៊ីនធឺណិត បើ​អីចឹង​គួរ​បញ្ចូល​វា​ជា​សេវាកម្ម Apple ទៅ​បាន​ហើយ។

៤. Stock៖ ដូច ​ជា​មិន​សូវ​មាន​សារៈសំខាន់​នឹង​ឱ្យ​មាន​ជា app ឡើយ ព្រោះ​វា​មាន​ប្រយោជន៍​សម្រាប់​តែ​អ្នក​ដែល​លែង​ហ៊ុន​ប៉ុណ្ណោះ។ គេ​ជឿ​ថា អ្នក​ប្រើ iDevice សរុប​ទាំង​អស់​មិន​ដល់ ៥% ​ផង​ដែល​កំណត់​មើល​ទីផ្សារ​ហ៊ុន​របស់​ក្រុមហ៊ុន។ ម្យ៉ាងទៀត បើ​ចង់​មើល គេ​ក៏​អាច​ឆែក​តាម browser បាន​យ៉ាង​ងាយ​​ឆាប់​រហ័ស​ផង​ដែរ។

៥. Weather៖ មាន ​ការ​លើកឡើង​ថា​ប្រព័ន្ធ​ប្រតិបត្តិការ iOS គួរ​តែ​មាន​ការ​បង្ហាញ​ប្រាប់​ពី​អាកាសធាតុ​យ៉ាង​សាមញ្ញ​នៅ​លើ lockscreen ឬ​នៅ Notification Center ជា​មួយ​លក្ខណៈ​ស្តង់ដារ។ ចាំ​ពេល​ដែល គេ​​ចង់​មើល​ព័ត៌មាន​ពី​អាកាសធាតុ​ពេញ​អេក្រង់​ទូរសព្ទ អាច​ឱ្យ​គេ​ទាញ​យក​កម្មវិធី​ឯកទេស​ពី App Store ក៏​បាន៕