ហាង ឆេងតម្លៃ iPhone 5S គ្មានការប្រែប្រួលគួរឲ្យកត់សម្គាល់នោះទេនៅប៉ុន្មានខែ ចុងក្រោយនេះ បើទោះបីមានព័ត៌មានថា iPhone 6 ជិតបង្ហាញខ្លួននាពេលដ៏ខ្លីខាងមុខក៏ដោយ។
iPhone 5S ពណ៌ស ខ្មៅ និងទឹកមាស តម្លៃនៅប្រហែល ៦៧០ ដុល្លារសម្រាប់ 16 GB, ៧៨០ ដុល្លារសម្រាប់ 32 GB និង ជិត ៩០០ សម្រាប់ទំហំ 64 GB។ នេះបើតាមហាងឆេងលក់នៅលើទីផ្សារតាមបណ្តាហាងមួយចំនួន។
កាល ចេញដំបូង iPhone 5S គ្រាន់តែទំហំ 16 GB តម្លៃជាង ១.០០០ ដុល្លារ ជាពិសេស iPhone 5S ពណ៌ទឹកមាសតម្លៃរហូតដល់ជិត ២.០០០ ដុល្លារដែលជាតម្លៃមួយដ៏ខ្ពស់។
កាលចេញដំបូង iPhone 5S ទំហំ 16 GB តម្លៃមិនក្រោម ១០០០ ដុល្លារនោះទេ ជាពិសេស iPhone 5S ពណ៌ទឹកមាសតម្លៃលក់កប់ពពកតែម្តង។
ទូរសព្ទស៊េរីថ្មីមួយចំនួនបានបង្ហាញខ្លួនជាបន្តបន្ទាប់ ដូចជា Samsung ដែលបានបញ្ចេញGalaxy S5 ខណៈដែល LG ក៏បានបង្ហាញពីទូរសព្ទស៊េរីថ្មី G2 Mini កាលពីពេលថ្មីៗនេះដែរ។