ព័ត៌មាន

ស្មាតហ្វូន Moto X 64GB ត្រូវបានបង្ហោះនៅលើគេហទំព័ររបស់ Motorola

កាលពីពេលមុននេះ មានពាក្យចចាមអារ៉ាមថា Moto X នឹងបង្ហាញខ្លួននៅក្នុងវិសម្សកាលរដូវក្តៅខាងមុខ ស្រាប់តែពេលថ្មីៗនេះ ស្មាតហ្វូន Moto X ត្រូវបានបង្ហាញខ្លួនជាមួយសមត្ថភាពដ៏អស្ចារ្យនៅលើគេហទំព័រ Motorola ។

image

បើតាមសេចក្តីរាយការណ៍អំពី Android Police បានឲ្យដឹងថា Moto X នេះមានពីរជម្រើសសម្រាប់ជ្រើសរើសគឺ 16GB និងទំហំ 32GB ក៏ប៉ុន្តែទំហំ 64GB នៅមិនទាន់ប្រកាស់ដាក់លក់នៅលើគេហទំព័រនៅឡើយទេ ។

លើសពីនេះទៅទៀត យើងរំពឹងថា នៅប៉ុន្មានសប្តាហ៍ខាងមុខនេះ Moto X +1 នឹងបង្ហាញខ្លួនផងដែរជាមួយនឹងទំហំ 64GB ។

ប្រភព៖ Android Police