ព័ត៌មាន

Nokia X2 ដំណើរការលើប្រព័ន្ធប្រតិបត្តិ្កការទាំង AndroidនិងWindows Phone

យោងទៅតាមប្រភពពត៌មានដ៏ថ្មីមួយពីក្រុមហ៊ុន Microsoft បានអោយដឹងថា ផលិតផលទូរស័ព្ទម៉ូឌែលថ្មីរបស់ក្រុមហ៊ុន Nokia ដែលមានឈ្មោះថា X2 និងមានសមត្ថភាព ដំណើរការបានទាំងប្រព័ន្ធប្រតិបត្តិការ Android និង window phone។

តែបើតាមពាក្យចចាមអារ៉ាមរបស់លោក Michael Faro – Tusio ដែលជាអ្នកនិពន្ធនៅឯ MyNokiaBlog ដែលបានបង្ហាញនៅលើ onWMPoweruser និង Secret.ly បានឲដឹងថា ឧបករណ៍ Devices ​និង Nokia ជំនាន់ចុងក្រោយរបស់ក្រុមហ៊ុន Microsoft នឹងដំនើរការប្រព័ន្ធប្រតិបត្តិការ Windows Phone និង Android ដែលនៅលើឧបករណ៍នេះសុទ្ធសឹងតែមានសេវាកម្មរបស់ Google ទាំងអស់។

image

 

ប្រសិនបើជាការពិត ទូរស័ព្ទស្មាតហ្វូនម៉ូឌែល Nokia X2 និង មានភាពចម្លែក និង ផ្ទុយពី Nokia X។ បើទោះបីជាវាមានភាពខុសគ្នាពី Nokia X ផងដែរវាក៏បានកាត់បន្ថយសេវាមួយចំនួនរបស់ Google។ អ្នកប្រើប្រាស់ណាដែលចង់បាន កម្មវិធី Google Play និង កម្មវិធីរបស់ Google ត្រូវតែ rooting។

បើយោងតាម​​របាយការណ៍ថ្មីមួយ ស្មាតហ្វូន Nokia x2 គឺពិតជាមានកម្រិតខ្ពស់នៅត្រឹមតម្លៃទាបនៅឡើយ។ វាមានអេក្រង់ទំហំ 4,3 អ៊ីញ WVGA មានអង្គចងចាំ ទំហំ 4 GB នឹង RAM ទំហំ 1 GB​ មានកាមេរ៉ា 5 មេហ្គាភិចសែល និងមានCPUម៉ាក dual-core Qualcomm Snapdragon 200 ។ គួរបញ្ជាក់ផងដែរថា ស្មាតហ្វូនមួយនេះនឹងវាយលុកទីផ្សារនៅដើមឆ្នាំនៅក្នុងត្រីមាសទីបីខាងមុខនេះហើយ។