ព័ត៌មាន

លក្ខណៈពិសេសLG G3 បង្ហាញខ្លួនថ្មីដោយមានល្បឿនលឿនជាងមុន​

នាពេលថ្មីៗនេះ យោងទៅតាមប្រភពពី @evleaks បានបង្ហោះរូបភាព ស្មាតហ្វូន LG G3 ពណ៌ប្រផេះ ផលិតពីទីតាញ៉ូម (titanium) ដោយសង្ឃឹមថា​ នឹងចេញលក់នៅរដូវផ្ការីក​នៅសហរដ្ឋអាមេរិច។

 image

ស្មាតហ្វូន ​ នេះនឹងដាក់លក់នៅលើទីផ្សារនាពេលឆាប់ៗនេះដោយសង្ឃឹមថានឹងទទួលបានការគាំទ្រពីសំណាក់អ្នកប្រើប្រាស់នៅក្នុងសហរដ្ឋអាមេរិច។ លក្ខណៈពិសេសរបស់វានោះគឺ ស្មាតហ្វូននេះមានភាពស្រស់ស្អាត ជាមួយនឹងការរចនាម៉ូដថ្មីដោយសារ​តែវាមានទំហំអេក្រង់ 5.5 អ៊ីង  ហើយមានកម្រិតភាពច្បាស់ 2560 x 1440 ភិចសែល និងបំពាក់​ខួរក្បាលប្រភេទ quad-core Snapdragon 801 chipset ជាមួយអង្គចងចាំ​ (RAM) ទំហំ 3GB នៅលើ board ។

LG G3 មានទំហំ32GB បំពាក់ជាមួយរន្ធដោត​ MicroSD card និងមានភ្ជាប់ជាមួយកាមេរ៉ាទំហំ ​13MP ថែមទៀតផង។ លក្ខណៈពិសេសជាងនេះទៅទៀត វាមានបំពាក់ camera 2MP នៅខាងមុខ ហើយថ្មរបស់វាមានកម្លាំងថាមពលរហូតទៅដល់3,000 mAh និងមានឧបករណ៍ឡាសែនៅខាងក្រោយ សំរាប់បង្កើនភាពច្បាស់ដល់រូបភាព ព្រមជាមួយនឹងប្រព័ន្ធដំណើរការ Android 4.4.2 KitKat ផងដែរ។

ប្រភព: @evleaks