ព័ត៌មាន

លក្ខណៈពិសេសទូរស័ព្ទស្មាតហ្វូន Android ថ្មីរបស់ក្រុមហ៊ុនMicrosoft

ថ្មីៗនេះ ក្រុមហ៊ុន Microsoft មានមោទនភាពណាស់ដែលបានចេញលក់ទូរស័ព្ទស្មាតហ្វូន Android ស៊េរីថ្មីរបស់ខ្លួននៅលើទៅផ្សារ។ ស្មាតហ្វូន Android ​Nokia ស៊េរីថ្មីនេះ មានទំហំ​ 4.3 អ៊ីង​ ជាមួយនឹងកម្រិតភាពច្បាស់ 480×800 ភិចសែល ព្រមទាំងមានកាមេរ៉ាខាងក្រោយទំហំ 5​ មេហ្គាភិចសែល និងកាមេរ៉ាខាងមុខ 0.3 មេហ្គាភិចសែល  មានខួរក្បាលដែលល្បឿន​1.2 GHz ភ្ជាប់ជាមួយអង្គចងចាំទំហំ 1GB និងមេម៉ូរី (Storage) ទំហំ 4 GB ។

image

នាពេលបច្ចុប្បន្ន Nokia X គឺជាទូរស័ព្ទស្មាតហ្វូត ដែលដំណើរការក្នុងល្បឿន1GHz​ មានទំហំអេក្រង់ ​4 អ៊ីងកម្រិត WVGA មានអង្គចងចាំ 512MB និងមេម៉ូរី (Storage) ទំហំ 4GB មានបំពាក់កាមេរ៉ា ទំហំ 5​ មេហ្គាភិចសែល និងមានថ្មដែលមានកម្លាំងថាមពល1500 mAh។ លើសពីនេះទៀត​ Nokia X2 មានលក្ខណៈពិសេសរបស់ទូរស័ព្ទនេះប្រហាក់ប្រហែលនឹងទូរស័ព្ទNokia X​ដែរ ប៉ុន្តែNokia X2 មានល្បឿនលឿនជាង និងRAM ធំជាងNokia X។   

ប្រភពៈ​ Brad Reed