ព័ត៌មាន

Samsung Galaxy S5 កំពុងសាកល្បងជាមួយប្រព័ន្ធប្រតិបត្តិការចុងក្រោយ

នាពេលថ្មីៗនេះ ក្រុមហ៊ុន Samsung មិនមានដំណឹងថា នឹងមានការ update Android សំរាប់ស្មាតហ្វូតនៅឡើយទេ ក៏ប៉ុន្តែក្រុមហ៊ុន Samsung កំពុងតែសាកល្បងជាមួយនឹងប្រព័ន្ធប្រតិបត្តិការ Android version ចុងក្រោយគេបង្អស់នៅលើស្មាតហ្វូតរបស់ខ្លួន។

 image

ក្រុមហ៊ុនSamsung កំពុងតែបង្កើត Android 4.4.3 KitKat (version KTU70) នៅលើGalaxy S5 ប៉ុន្តែមិនទាន់ដឹងច្បាស់ថាតើពេលណាទើបក្រុមហ៊ុនចេញលក់នៅលើ ទីផ្សារនៅឡើយទេ។ ដូចដែលអ្នកនិយមគាំទ្រទូរស័ព្ទដឹងស្រាប់ហើយ ក្រុមហ៊ុន Samsung បានបង្កើតកម្មវិធីថ្មីជាច្រើនជាមួយនឹងប្រព័ន្ធប្រតិបត្តិការ Android 4.4.3 និងវាអាចចេញលក់ផលិតផលថ្មីក្នុងរយៈពេលមួយខែបន្ទាប់ពីឧបករណ៍ Nexus បានចេញលក់។

គួរបញ្ជាក់ផងដែរថា មានលេចលឺព័ត៌មានថា ក្រុមហ៊ុន Google បានធ្វើការមួយរយៈលើការ Update KitKat 4.4.3 ប៉ុន្តែក្រុមហ៊ុន Google មិនទាន់បានចេញជាផលិតផលណាមួយនៅលើទីផ្សារនៅឡើយទេ។ តែទោះបីជាយ៉ាងណាក៏ដោយ នៅពេលដែលក្រុមហ៊ុន Google បានចេញផលិតផលថ្មីនៅលើទីផ្សារ បែរជាក្រុមហ៊ុន Samsungនៅមិនទាន់បាននៅឡើយទេ។