ព័ត៌មាន

LG G3 ត្រូវបានចេញជាផ្លូវការហើយ

នាពេលថ្មីៗនេះ ក្រុមហ៊ុនLGបានដាក់បង្ហាញទូរស័ព្ទLG ជំនាន់ថ្មីមួយទៀតម៉ូដែល LG G3 នេះដែលដំណើការជាមួយនិងប្រព័ន្ធប្រតិបត្តិការ Android 4.4 Kit Kat នឹង​ភ្ជាប់មក ជាមួយនិងអេក្រង់ទំហំ 5.5 អ៊ីង Quad HD IPS display និងមានកម្រិតភាពច្បាស់ 2560 x 1440ភិចស៊ែល និង 538 pixels ក្នុង1 អ៊ិញ។ 

លើសពីនេះទៅទៀតនោះ ស្មាតហ្វូនម៉ួដែលមួយនេះបានភ្ជាប់មកជាមួយខួរក្បាលប្រភេទ quad core Qualcomm Snapdragon 801 processorដែលមានល្បឿន 2.5GHz។ ក្រៅពីនេះវាមាន RAMពីរជម្រើស គឺទំហំ 2GB រឺ 3GB និង ម៉េម៉ូរីទំហំ16GB និង​​32GB។ចំពោះកាម៉េរា ខាងមុខវិញ មានទំហំ 2.1មេហ្កាភិចស៊ែលនិងកាម៉េរាខាងក្រោយមានទំហំ13 មេហ្កាភិចស៊ែលដែលមានសមត្ថភាពថតរូបភាពបានច្បាស់ល្អ។

image

ក្រៅពីនេះ LG G3 ក៏បានបំពាក់មកជាមួយនូវប្រព័ន្ធ Wi-Fi 802.11 a/b/g/n/ac, Bluetooth Smart Ready (Apt-X), NFC, SlimPort, A-GPS/Glonass, USB 2.0​ និងមានពណ៌ជាច្រើន សម្រាប់ជ្រើសរើសដូចជា Silk White, Shine Gold, Moon Violet, Burgundy Red and Metallic Black។

ក្រុមហ៊ុនLGក៏បាននិយាយផងដែរថាខ្លូនក៏បានធ្វើការណែនាំអំពីអ៊ីនធើហ្វេសរបស់ម៉ូដែល LG G3រួចមកហើយដែរដែលវាបានភ្ជាប់ មកជាមូយនិងប្រព័ន្ធLG KnockCode, LG Content Lockដែលប្រព័ន្ធទាំងនេះ ត្រូវបានរចនាឡើងដើម្បីការពារឯកសារ និង ប្រព័ន្ធថ្មីមូយទៀតគឺ LG Kill Switch ដែលអាច អោយអ្នកប្រើប្រាស់បិទប្រព័ន្ធG3ពីចម្ងាយ។

ទូរស័ព្ទម៉ូដែល LG G3 និងដាក់លក់នៅក្នុងប្រទេសកូរ៉េខាងត្បូងនៅថ្ងៃស្អែកនេះហើយក៏ ត្រៀមខ្លួដាក់លក់នៅក្នុងប្រទេសចំនូន 170 ជំវិញពិភពលោកឆាប់ៗនេះដែរ។

ប្រភពពី LG