ព័ត៌មាន

Toshiba Satellite Click 2 បានបង្ហាញខ្លួនហើយ

ដូចដែលយើងបានដឹងហើយថាក្រុមហ៊ុន Toshiba ទើបតែបានចេញលក់ផលិតផល window tablets និង Android tabletហើយតែនៅពេលថ្មីៗនេះខ្លូនក៏បានដាក់បង្ហាញផលិតផលថ្មីរបស់ ខ្លួនទៀតហើយគឺ Toshiba Satellite Click 2 និង Click 2 Pro។

image

Satellite Click 2 មានអេក្រង់ទំហំ13.3 inch ជាមួយនិងកំរឹតភាពច្បាស់ 1366 x 768 ភិចស៊ែល។ ក្រៅពីនេះទៅទៀត Satellite Click 2 ក៏បានភ្ជាប់មកជាមួយ CPU ម៉ូដែល intel  RAMមានទំហំរហូតដល់ទៅ 4GB និង​ keyboard dock។

ចំណែកឯ Click 2 Proក៏ភ្ជាប់មកជាមូយអេក្រង់ទំហំ13.3 inchនិងកំរឹតភាពច្បាស់ full HD 1920 x 1080 ភិចស៊ែល។ ជាពិសេសគឺភ្ជាប់មកជាមួយនូវជំនាន់ចុងក្រោយCPUម៉ូដែលIntel។ មិនត្រឹមតែ ប៉ុណ្ណោះវាបំពាក់នូវបច្ចេកវិទ្យាថ្មីគឺ Intel WiDi wireless display។

 image

លក្ខណះពិសេសផ្សេងទៀតរបស់ Toshiba Satellite Click 2 Proគឺបានភ្ជាប់មកជាមួយនូវ រន្ធ USB 3.0ពីរ រន្ធ HDMIមួយ RAM ទំហំ 8GB និង ម៉េម៉ូរីទំហំ128GB ។ ម្យ៉ាងទៀតនោះToshiba Satellite Click 2 Pro បានផ្តល់ជម្រើសពីរចំពោះម៉ូដែលCPUសម្រាប់អ្នកប្រើប្រាស់ជ្រើស រើសគឺម៉ូដែល Core i5 និង ម៉ូដែល Core i7។

ហើយម៉ូដែលទាំងពីរនេះនិងដាក់បង្ហាញនៅសហរដ្ឋអាមេរិកនៅខែក្រោយនៅតំលៃ $587ចំពោះម៉ួដែល Toshiba Satellite Click 2  និង$1,029 ចំពោះម៉ួដែល Satellite Click 2 Pro ។

ប្រភព៖ Liliputing