ព័ត៌មាន

Apple បានស្នើរសុំ សិទ្ធិគ្រប់គ្រងផ្លាកសញ្ញា Healthbook, HealthKit, iResearch និង ​CarPlay

ក្រុមហ៊ុន Apple បានស្នើរសុំ សិទ្ធិគ្រប់គ្រងផ្លាកសញ្ញា ជាច្រើន ទាក់ទងនឹង កម្មវិធី Healthbook របស់ខ្លួន រួមមាន Healthbook, HealthKit, iResearch ព្រមទាំង បច្ចេកវិទ្យា iOS ក្នុងរថយន្តឈ្មោះ CarPlay ផងដែរនេះបើតាម ប្រភពពី MacRumors។ គួររំលឹកថា មុខងារធំថ្មីមួយ ដែលគេរំពឹងថា នឹងលេចមុខ នៅលើ iOS 8 គឺមុខងារ តាមដានសុខភាព “Healthbook” ដែល អាចធ្វើការ តាមដាន សុខភាព និងលំហាត់ប្រាណ របស់លោកអ្នក តាមរយៈ បន្ទៈឈីប M7 និង ការភ្ជាប់ទៅកាន់ នាឡិការឆ្លាតវៃ iWatch។

image

គេដឹងថា Healthbook ជាអ្វី តែគេ មិនទាន់ដឹងថា តើ HealthKit និង iResearch គឺជា អ្វីនោះទេ តែប្រហែលជា កម្មវិធីសំរាប់ អភិវឌ្ឍ កម្មវិធី សំរាប់ប្រើលើ iWatch ហើយមើលទៅ។

ផ្លាកសញ្ញាពាណីជ្ជកម្ម ទាំងអស់ ខាងលើនេះ ត្រូវបាន គេស្នើរសុំ បញ្ចូល ក្នុងជំពូក: ផ្នែកទន់កុំព្យូទ័រ, បរិក្ខារពេទ្យ, គ្រឿងអលង្ការ និងនាឡិកា ព្រមទាំង សេវាអភិវឌ្ឍផ្នែកទន់ និងផ្នែករឹងកុំព្យូទ័រ៕
ប្រភព: MacRumors