ព័ត៌មាន

Samsung Galaxy S5 Active

image 

កាលពីពេលថ្មីៗកន្លងមកនេះ​យើង​ទើបតែ​បានឃើញ​រូបថត​មួយចំនួន​របស់SamsungGalaxyS5 Active។ មិនបាន​ប៉ុន្មាន​ផង​ក៏មាន​ពត៌មាន​នូវ​ការ​លេច​ធ្លាយ​រូបភាព​មួយចំនួនទៀត ហើយ​របស់​Samsung Galaxy S5 ជំនាន់​AT&Tទៀត។ដែល​រួប​ថត​ទាំងនោះ​បានបង្ហាញ​ពី លក្ខ​ណះ​ដ៏​ស្រស់ស្អាត​និង​សិច​ស៊ីបំផុត​របស់​វា។ដូចដែល​យើង​បានដឹង​តាម​ពាក្យ​ច​ចាម​អារាមតៗគ្នា​ហើយ​ថា​Galaxy S5 Active និង​មាន​ទំហំ​អេក្រង់​ធំ​ជាង​ជំនាន់S5 ដែល​ស្មា​ត​ហ្វូ​ន​មួយ​នេះ​បាន​បំពាក់​មក​ជាមួយនិង​អេក្រង់​ដែលមាន​ក​ម្រឹត​HDនិង​ក​ម្រឹត​ភាពច្បាស់1920×1080ភិ​ក​ស៊ែ​ល។លក្ខ​ណះ​ពិសេស​ផ្សេងទៀត​របស់​Galaxy S5 Activeគឺ​បាន​បំពាក់​មកជា​មួយ​ខួ​ក្បាល​ប្រភេទ quad core Snapdragon 801ដែលមាន​ល្បឿន(clock speed of 2.5GHz) បន្ថែម​ជាមួយនិង​អង្គ​ចងចាំ​ទំហំ 2GB និង Adreno 330 GPU។ចំណែក​ឯកា​ម៉េ​រា​វិញ​គឺ​ដូច​ទៅ​និង​ជំនាន់S5ដែរ​ដែល​កា​ម៉េ​រា​ខាងមុខ​មាន​ទំហំ 2មេ​ហ្កា​ភិ​ក​ស៊ែ​ល​និង​ខាងក្រោយ​មាន​ទំហំ16 មេ​ហ្កា​ភិ​ក​ស៊ែ​ល។មិន​ត្រឹមតែ​ប៉ុណ្ណោះ Galaxy S5 Active ដំណើរការ​ជាមួយនិង​ប្រព័ន្ធ​ប្រតិបត្តិការ Android 4.4 Kit Kat និង amsung’s TouchWiz UI។ទូរ​សព្ទ​ស្មា​ត​ហ្វូ​ន​មួយ​នេះ​និង​ប្រកាស​ជា​ផ្លូ​ការ​ក្នុងពេលឆាប់ៗនេះ។

image

ប្រភព :  @evleaks