ព័ត៌មាន

មុខ​សញ្ញា​ទី​៥​នៃ​ក្រុម​ហែកឃឺ វាយ​ប្រហារ​តាម​ប្រព័ន្ធ​បច្ចេក​វិទ្យា​ព័ត៌មាន​ត្រូវបានឃាត់ខ្លួន

មុខ ​ សញ្ញា​ទី​៥ នៃ​ក្រុម​ហែកឃឺ ដែល​បាន​វាយ​ប្រហារ​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា ព័ត៌មាន​ត្រូវ​បាន​បញ្ជូន​មក​កាន់​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ដើម្បី​ចាត់​ ការ​តាម​ផ្លូវ​ច្បាប់។

យោង ​ តាម​ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា នៅ​ថ្ងៃទី​០៣ ខែ​មិថុនា ឆ្នាំ២០១៤ នាយក​ដ្ឋាន​សន្តិសុខ​ផ្ទៃ​ក្នុង​បាន​ស​ហការ​ជាមួយ​ព្រះ​រាជ​អាជ្ញា​នៃ​ អយ្យការ​អម​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ធ្វើការ​ឃាត់ខ្លួន​មុខ​សញ្ញា​បន្ថែម ​ទៀត​ ដែល​បាន​ធ្វើ​សកម្មភាព​វាយ​ប្រហារ​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា​ព័ត៌មាន​មក​​ លើ​រាជរដ្ឋាភិបាល។

image

ជន ​ សង្ស័យ​ដែល​ជា​មុខ​សញ្ញា​ធ្វើ​សកម្មភាព​វាយ​ប្រហារ​តាម​ប្រព័ន្ធ​បច្ចេក​ វិទ្យា​ព័ត៌មាន​មក​លើ​រាជរដ្ឋាភិបាល​​មាន​ឈ្មោះ ជិន នាងលាងម៉េង (ហៅ Attacker Fiber) ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិ​ខ្មែរ មាន​ទីលំនៅ​បច្ចុប្បន្ន ផ្ទះលេខ ២៥៣ សង្កាត់​ចាក់​អង្រែលើ ខណ្ឌ​មានជ័យ រាជ​ធានី​ភ្នំពេញ ជា​សិស្ស​ថ្នាក់​ទី​១១ នៃ​វិទ្យាល័យ​ហ៊ុន សែន​ចាក់អង្រែក្រោម។

ជន ​ សង្ស័យ​ជា​មុខ​សញ្ញា​ទី​៥​ដែល​សមត្ថកិច្ច​បាន​ឃាត់​ខ្លួន​ក្រោម​ការ​បទ​ចោទ​ ប្រកាន់​ថា​បាន​រំខាន​ដល់​ប្រព័ន្ធ​គេហទំព័រ​នានា​របស់​រាជរដ្ឋាភិបាល​កន្លង ​មក។ កាល ​ពី​ពេល​ថ្មីៗ​នេះ​ អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​បាន​ឃាត់​ខ្លួន​បុរស​ចំនួន​៤​នាក់​បញ្ជូន​ទៅ ​តុលាការ ហើយ​បាន​ចោទ​ប្រកាន់​និង​បញ្ជូន​ទៅ​ឃុំ​ខ្លួន​ក្នុង​ពន្ធនាគារ​ព្រៃស​ជា​ បណ្ដោះ​អាសន្ន​ហើយ។

យោង ​ តាម​ចម្លើយ​សារ​ភាព​របស់​ជន​សង្ស័យ​បាន​ធ្វើ​ការ​វាយ​ប្រហារ​ទៅ​លើ​គេហ​ ទំព័រ​របស់​ស្ថា​ប័ន និង​អង្គភាព​ជាច្រើន​ទាំង​ឯកជន​និង​រដ្ឋ ដើម្បី​កែ​ទំព័រ​ដើម លួច​ព័ត៌មាន លួច​ទិន្នន័យ បំផ្លាញ​ប្រព័ន្ធ​សុវត្ថិភាព​បំបែក ប្រព័ន្ធ​សុវត្ថិភាព ធ្វើ​ឲ្យ​រអាក់រអួល​ដំណើរ​ការ​មិន​បាន ក្នុង​បំណង​បញ្ជាក់​ពី​សមត្ថភាព​របស់​ខ្លួន និង​ឆន្ទៈ​ស្វែង​រក​សិទ្ធិ​សេរីភាព​ក្នុង​ការ​បញ្ចេញ​មតិ​ផ្សេងៗ​និង​ដើរ​ តាម​ក្រុម​របស់​ខ្លួន ដែល​មានឈ្មោះ Rogur Spy និងឈ្មោះ Hero។ គួរ​បញ្ជាក់​ដែរ​ថា ក្រោយ​ការ​ចាប់​ខ្លួន ឈ្មោះ​ប៊ុន ឃីងមង្គលបញ្ញា បាន២ថ្ងៃ ជនសង្ស័យ ជិន នាងលាងម៉េង បាន​បង្កើត Account Facebook Attacker Fiber ដើម្បី​គ្រប់គ្រង Page Anonymous Cambodia​ក្នុង ​បំណង​វាយ​ប្រហារ​លើ​រាជ​រដ្ឋាភិបាល​កម្ពុជា​ដែល​បាន​ចាប់​ខ្លួន​ក្រុម​ពួក​ គេ​និង​បង្ហោះ​ឯកសារ​ដែល​មាន​ខ្លឹម​សារ​ប្រឆាំង​នឹង​រាជ​រដ្ឋាភិបាល​ កម្ពុជា៕

ប្រភព៖ កម្ពុជាថ្មី