ព័ត៌មាន

ក្រុមហ៊ុន Micromax និង​ដាក់​បង្ហាញ​Windows Phone8. Smartphoneដំបូងរបស់ខ្លូនក្នុងប្រទេសឥណ្ឌា

 image

ក្រុមហ៊ុន​Micromaxគ្រោង​ដាក់​បង្ហាញ​ទូរស័ព្ទ​ស្មា​ត​ហ្វូ​ន​ជំនាន់ Windows Phone 8.1នៅក្នុង​ប្រទេស​ឥណ្ឌា។ទូរស័ព្ទ​ទាន់សម័យ​មួយ​នេះ​បាន​បំពាក់​មក​ជាមួយនិង​អេក្រង់​ប្រភេទ​Touchsreenទំហំ5.0អ៊ី​ញ​ដែលមាន​ក​ម្រឹត​ភាពច្បាស់​1080p Full HD និង​CPUប្រភេទ quad-core Qualcomm Snapdragon 800។ចំណែកឯ​RAMទំហំ​2GB,ម៉េ​ម៉ូ​រី​ជាប់​ម៉ាស៊ីន​ទំហំ​16GB, microSD card slot (រហូតដល់ 64GB),កាមេរ៉ា​មុខ​ទំហំ​5MP,កាមេរ៉ា​ក្រោយ​ទំហំ​13MP, LED flash និង Full HD video capture។ក្រៅពីនេះ​ថ្ម​របស់​វា​មាន​ថាមពល​រហូតដល់​2600mAhហើយ​ម៉ូ​ដែល​នេះ​ដំណើរការ​លើ​ប្រព័ន្ធ​ប្រតិបត្តិការ Windows Phone 8.1 OS។ទូរស័ព្ទ​ស្មា​ត​ហ្វូ​ន​មួយ​នេះ​គ្រោង​និង​ដាក់លក់​នៅ​ប្រទេស​ឥណ្ឌា​នៅក្នុង​ខែកក្កដា​ក្នុងតម្លៃ​ប្រហែលជា Rs 25,000និង​ប្រទេស​ដទៃទៀត​ក្នុងតម្លៃ​ប្រហែលជា$425។

ប្រភព:Techfresh