កាលពីថ្មីៗនេះមានដំណឹងលេចលឺថាSamsung Galaxy Tab S tablet និងត្រូវបានដាក់បង្ហាញនៅថ្ងៃសុក្រសប្តាហ៍ក្រោយនេះដែលត្រូវនិងថ្ងៃទី13ខែមិថុនា ដែលស្របពេលជាមួយគ្នានេះដែរក្រុមហ៊ុនSamsungក៏បានប្រារព្ធធ្វើព្រឹត្តិការណ៍មួយថ្ងៃមុនដែរគឺថ្ងៃទី12។ហើយកាលបរិច្ឆេទដាក់បង្ហាញនេះក៏ដូចទៅនិងពត៌មានដែលបានបង្ហោះនៅលើគេហទំព័រ@evleaksដែរ។ម៉ូដែលនេះក៏ត្រូវបានគេរំពឹងទុកថាវានិងត្រូវបានគេបង្ហាញចំនួនពីរម៉ូដែល ដែលមួយម៉ូដែលមានអេក្រង់ទំហំ8.4អ៊ីងនិងមួយម៉ូដែលមានទំហំ10.5អ៊ីងហើយម៉ូដែលទាំងពីរនេះមានកម្រឹតភាពច្បាស់2560×1600ភិចស៊ែល។ហើយក៏មានពាក្យចចាមអារ៉ាមនិយាយតៗគ្នាដែរថាម៉ូដែលទាំងពីរនេះត្រូវបានបំពាក់ដោយខួរក្បាលប្រភេទ8core Samsung Exynos 5420 processor ដែលមានល្បឿន1.9GHzl។ស្របពេលជាមួយគ្នានេះដែរក៏មានពាក្យចចាមអារ៉ាមពីប្រភពផ្សេងទៀតបានអោយដឹងថា Samsung Galaxy Tab Sបានភ្ជាប់មកជាមួយនិងអង្គចងចាំទំហំ3GBនិងម៉េមូរីជាប់ម៉ាស៊ីនទំហំ32GBហើយក៏មានរន្ធmicroSD cardសម្រាប់ដោតម៉េមូរីបន្ថែមបានផងដែរ។បន្ថែមទៅទៀតនោះវាក៏មានកាមេរ៉ាមុខទំហំ2ម៉េហ្កាភិចស៊ែលនិងកាមេរ៉ាក្រោយទំហំ8ម៉េហ្កាភិចស៊ែលដែលអាចអោយយើងថតរូបភាពនិងវីដេអូបានច្បាស់ល្អ។ថេប្ល៊េតនេះបានដំណើរការលើប្រព័ន្ធប្រតិបត្តិការAndroid 4.4.2 kit kat។
ប្រភព: @evleaks