ព័ត៌មាន

Google Search និងបង្ហាញអ្នកពីពត៌មាន Fifa 14 World Cup

image

ព្រឹត្តិការណ៍​បាល់ទាត់​ដ៏​ធំ​បំផុត​របស់​ពិភពលោក Fifa 14 World Cupនិង​ប្រព្រឹត្តិ​ទៅ​នៅ​ថ្ងៃ​ព្រ​ហ​ស្ប៍​ទី12ខែមិថុនា​ខាងមុខ​នេះហើយ។ចំពោះ​អ្នក​ដែល​ស្នេហា​វិស័យ​កីឡា​ជាពិសេស​កីឡា​បាល់ទាត់​កំពុងតែ​ចង់ដឹង​ណាស់​ថា​តើ​ក្រុម​ណាខ្លះ​ដែល​ចូលរួម​ប្រកួត ពេលណា និង​ពត៌មានផ្សេងៗទៀត​ដែល​ទាក់ទង​និង​ព្រឹត្តិការណ៍​នេះ។ហើយ​ដើម្បី​ប្រក​ដ​ថា​អ្នក​និង​ទទួលបាន​រាល់​ពត៌មាន​ពិត​ពី​ព្រឹត្តិការណ៍​នេះ Google searchត្រូវបាន​គេ​ធ្វើការ​updateឡើង​ដើម្បី​បង្ហាញ​អោយ​អ្នកប្រើប្រាស់​បានដឹង​រាល់​ពត៌មាន​អំពី​ការប្រកួត​នេះ។Google searchនិង​បង្ហាញ​ពី​កាលវិភាគ​នៃ​ការប្រកួត, ពត៌មាន​ក្រុម​និង​ពត៌មាន​ជាច្រើន​ទៀត​អំឡុងពេល​នៃ​ការប្រកួត​នោះ។

ចាប់ពី​ថ្ងៃនេះ​ទៅ​អ្នក​អាច​ស្វែងរក​កាលវិភាគ​នៃ​ការប្រកួតពេលវេលា​និង​ពត៌មាន​ផ្សេងទៀត​អំពី​ព្រឹត្តិការណ៍​world​ cupនេះ​ដោយ​គ្រាន់តែ​វាយ​ពាក្យ“world cup”ក្នុងGoogle searchវា​និង​បង្ហាញ​អ្នក​ពី​កាលបរិច្ឆេទ​និង​ពេលវេលា​នៃ​ការប្រកួត​ខាងមុខនេះ​ក៏ដូចជា​ពេលវេលា​ចាប់ផ្តើម​ទៅតាម​តំបន់​របស់​អ្នក។ វា​មិន​ត្រឹមតែ​បង្ហាញ​ពី​កាលវិភាគ​ពី​ការប្រកួត​នោះទេ ភ្លាមៗពេលដែល​ព្រឹត្តិការណ៍​បានចាប់ផ្តើម អ្នកប្រើប្រាស់​អាច​មើល​ផ្ទាល់​ពី​ពត៌មាន​លម្អិត​នៃ​ពិន្ទុ​ដោយ​គ្រាន់តែ​វាយ​ពាក្យ​”world cup”ដដែល​នៅក្នុង​field។

តើ​អ្នក​គិត​យ៉ាងម៉េច​ដែរ?ខ្ញុំ​គិតថា​វា​គឺជា​លក្ខ​ណះ​ដ៏​អស្ចារ្យ​បំផុត​សម្រាប់​អ្នកគាំទ្រ​បាល់ទាត់។តើ​អ្នក​រីករាយ​ជាមួយនិង​ព្រឹត្តិការណ៍​នេះដែរ​រឺទេ?

ប្រភព:  Google+ ,  Droid-Life