ព័ត៌មាន

ក្រុមហ៊ុន​Samsung ដាក់​បង្ហាញ​ម៉ូ​ដែល​Galaxy Lite Cheap Core LTE support

image

ជំនាន់​ថ្មី​នៃ​ម៉ូ​ដែល​Galaxy Core ទើបតែ​ត្រូវបាន​គេ​ដាក់​បង្ហាញ​នៅក្នុង​ស​ន្និសិទ​ការ​សែត​មួយ​នៅក្នុង​ប្រទេស​តៃវ៉ាន់។ហើយថ្មីៗនេះ​ក៏មាន​ទូរស័ព្ទ​ស្មា​ត​ហ្វូ​ន​មួយចំនួន​ដែលជា​ប្រភេទ​Samsung WVGA screen និង​គាំទ្រ​LTE networksត្រូវបាន​គេ​ដាក់​បង្ហាញ​ទៀត។Galaxy Core Lite (លេខ​កូដ SM-G3586V) គឺ​ត្រូវបាន​បំពាក់​មក​ជាមួយនិង​អេក្រង់​ទំហំ 4.7អ៊ីង​និង​resolution 480 x 800 ភិ​ច​ស៊ែ​ល។ម៉ូ​ដែល Galaxy Core Liteនេះ​ផងដែរ​ក៏ត្រូវ​បាន​ភ្ជាប់​មក​ជាមួយនិង​ខួរក្បាល​ប្រភេទ quad-core Snapdragon processor 400  ដែលមាន​ល្បឿន1.2 GHz,អង្គ​ចងចាំ​ទំហំ 1GB ,ម៉េ​មូ​រី​ជាប់​ម៉ាស៊ីន​ទំហំ 8GBដែល​អាច​បន្ថែម microSD cardនិង​មាន​ថាមពល​ថ្ម  2,000 mAh ។ Core Galaxy Lite និ​មិន​ដាក់​ជំនាន់​ចុងក្រោយ​នៃ​ប្រព័ន្ធ​ប្រតិបត្តិការ​Android 4.4 KitKatជំនួស​Jelly Beanនោះទេ។Core Galaxy Lite និង​ដាក់លក់​ជា​ផ្លូវការ​ក្នុងប្រទេស​តៃវ៉ាន់​ក្នុង​ខែ​នេះ​នៅ​តម្លៃ​ប្រហែលជា266 USD៕

image

ប្រភព: zing