ព័ត៌មាន

Samsung Galaxy Tab S និង​ដាក់​បង្ហាញ​ក្នុង​សប្តាហ៍​នេះ​ជាមួយនិង​អេក្រង់​AMOLED

image 

ក្នុងថ្ងៃនេះ​ដែរ​ក្រុមហ៊ុន​Samsungកំពុងតែ​ធ្វើ​ស​ន្និសិទ​ការ​សែត​នៅ​កន្លែង​ដែល​ខ្លួន​និង​ប្រកាស​ពី​Samsung Galaxy Tab S tabletsរបស់។កាលពី​សប្តាហ៍​មុន​យើង​បានលឺ​ដែរ​ថា​ក្រុមហ៊ុន​Samsungនិង​ចាប់ផ្តើម​ដាក់លក់ Galaxy Tab S នៅ​ថ្ងៃទី13ខែមិថុនា​ខាងមុខនេះ​ក្នុង​សហរដ្ឋអាមេរិក​ផងដែរ​ក៏​និង​ដាក់លក់​ក្នុង​អឺរ៉ុប​ក្នុងពេល​ជាមួយគ្នា​នោះដែរ។ថេ​ប្ល៊េ​ត​ទាំងពីរ​នេះ​បាន​បំពាក់​មក​ជាមួយនិង​អេក្រង់​ប្រភេទ​AMOLED display ជាមួយនិង WQXGA resolution of 2560 x 1600ភិ​ច​ស៊ែ​ល,ខួរក្បាល​ប្រភេទ​eight core 1.9GHz Samsung Exynos 5420 processor និង​អង្គ​ចងចាំ​ទំហំ​3GB ។

image

Galaxy Tab S មាន​ទំហំ​អេក្រង់​ពីរ​ប្រភេទ​ដែល​មួយ​មាន​ទំហំ10.5អ៊ីង​និង​មួយ​ផ្សេងទៀត​មាន​ទំហំ 8.4 អ៊ីង។ហើយ​វា​និង​ភ្ជាប់​មកជា​មួយ​កាមេរ៉ា​មុខក្រោយ ដោយ​កាមេរ៉ា​មាន​ទំហំ2.1មេ​ហ្កា​ភិ​ច​ស៊ែ​ល​និង​កាមេរ៉ា​ក្រោយ​មាន​ទំហំ8 មេ​ហ្កា​ភិ​ច​ស៊ែ​ល។ហើយ​វា​ក៏ត្រូវ​បាន​គេ​រំពឹងទុក​ដែរ​ថា​វា​និង​មាន​កម្រាស់​ស្តើង​និង​មាន​ទម្ងន់​ស្រាល។ដែល​កាលពី​សប្តាហ៍​មុន​មានការ​លេច​ធ្លាយ​ពី​រូបភាព​នៃ​Galaxy Tab Sម៉ូ​ដែល10.5អ៊ីង​ដែល​បានបង្ហាញ​ថា​វា​និង​មាន​កម្រាស់6.6mmនិង​ទម្ងន់6.6mm។Galaxy Tab Sទាំងពី​ប្រភេទ​នេះ​និង​ដំណើរការ​ជាមួយនិង​ប្រព័ន្ធ​ប្រតិបត្តិការ Android 4.4 Kit Kat៕