ព័ត៌មាន

iPhone 6ម៉ូ​ដែល4.7 អ៊ីងរំពឹងថា​និង​ដាក់​បង្ហាញ​ក្នុង​ខែកញ្ញា​និង​ម៉ូ​ដែល5.5 អ៊ីង​និង​ដាក់​បង្ហាញ​ក្នុង​ខែតុលា

 image

ថ្មីៗនេះ​មាន​ពាក្យ​ចចាមអារ៉ាម​មួយចំនួន​បានអោយដឹងថា ស្មា​ត​ហ្វូ​ន​ម៉ូ​ដែល​iPhone 6និង​បង្ហាញខ្លួន​ក្នុង​ខែកញ្ញា​នេះ​ ដែល​ពីមុន​មាន​ដំណឹង​ផងដែរ​ថា​ក្រុមហ៊ុន​Appleនិង​ដាក់​បង្ហាញ iPhone 6 ម៉ូ​ដែល4.7 អ៊ីង ក្នុង​ខែកញ្ញា​និង​ម៉ូ​ដែ5.5អ៊ីង​ក្នុងអំឡុងពេល​មួយខែ​រឺ​ពីរ​ខែ​ខាងមុខនេះ។

យោងទៅតាម​របាយ​ការ​ថ្មី​មួយ​ពី​Brian White,Cantor Fitzgerald បានអោយដឹងថា​ក្រុមហ៊ុន​Apple និង​ដាក់​បង្ហាញ​ទូរស័ព្ទ​ស្មា​ត​ហ្វូ​ន​ម៉ូ​ដែល​អេក្រង់​ទំហំ4.7អ៊ីង​ក្នុង​ខែកញ្ញា​និង​ម៉ូ​ដែល5.5អ៊ីង​ក្នុង​ខែតុលា​នេះ។ស្មា​ត​ហ្វូ​ន iPhone 6 ទាំងពីរ​ម៉ូ​ដែល​នេះ​គឺ​ត្រូវបាន​គេ​និយាយថា​វា​មាន​លក្ខ​ណះ​ពិសេស​ស្រដៀង​គ្នា​ដែលមាន​ក​ម្រឹត​ភាពច្បាស់1704 x 960 ភិ​ច​ស៊ែ​ល។

ក្រុមហ៊ុន​Appleត្រូវបាន​រំពឹងទុក​ថា​ខ្លួន​និង​ដាក់បញ្ចូល​ខួរក្បាល​ប្រភេទ64-bit mobile processor ទៅ​ក្នង iPhone 6របស់​ពួកគេ។ ហើយ​ស្មា​ត​ហ្វូ​ន​ទាំងពីរ​ម៉ូ​ដែល​នេះ​ត្រូវបាន​គេ​និយាយ​ផងដែរ​ថា​ វា​និង​មាន​មាន​អង្គ​ចងចាំ​ច្រើនជាង​ម៉ូ​ដែលមុន។iPhone 6 ក៏ត្រូវ​បាន​គេ​រំពឹងទុក​ដែរ​ថា​វា​និង​បំពាក់​មក​ជាមួយនិង​កាមេរ៉ា​ថ្មី​ដែល​ស្តើង​ជាង​ជំនាន់មុនៗដែល​ភ្ជាប់​មក​ជាមួយនិង electronic image stabilizationជំនួស​អោយ​OIS។

ក្រុមហ៊ុន​Appleបាន​និយាយ​ផងដែរ​ថា iOS 8 និង​ដាក់​បង្ហាញ​ក្នុងរ​ដួ​វ​ស្លឹកឈើរ​ជ្រុះ​នេះ ។ហើយ​យើង​ក៏​រំពឹងទុក​ដែរ​ថា​iPhone 6,  Apple iOS 8 , និង Apple iWatcនិង​ត្រូវ​បានដាក់​បង្ហាញ​ក្នុង​ខែកញ្ញា​នេះដែរ៕

ប្រភព: BGR