ព័ត៌មាន

ពាក្យ​ចចាមអារ៉ាម​ថា​Apple iWatchនិង​លក់​ក្នុងតម្លៃ​រាយ $300

image 

ផលិតផល​Apple iWatchគឺ​ត្រូវបាន​គេ​រំពឹងថា​និង​ដាក់លក់​មុន​ចុងឆ្នាំ​នេះ។ហើយ​ប្រសិនបើ​ក្រុមហ៊ុន​Apple ក៏រំពឹងទុកដែរថាខ្លួននិងទទួលបាន​ប្រជាប្រិយភាពខ្លាំងពីផលិតផលនេះ។រឿង​មួយ​ដែល​និង​កំណត់ថា​តើ Apple iWatch គឺមាន​ប្រជាប្រិយភាព​នោះគឺ​តម្លៃ​ថា ​តើ​វា​និង​មានតម្លៃ​លក់រាយ​ថ្លៃ​ប៉ុន្មាន។យោងទៅតាម​របាយការណ៍​ថ្មី​មួយ​បានអោយដឹងថា​ក្រុមហ៊ុន​Appleរំពឹងថា​តម្លៃ​លក់រាយ​របស់​ផ​លិ​ផល iWatchនិ​ង​មានតម្លៃ​ប្រហែលជា$300។តែ​មានពាក្យចចាមអារ៉ាមបានអោយដឹងដែរថា​វា​និង​ដាក់លក់​ក្នុង​ទីផ្សារ​ក្នុងតម្លៃ​ត្រឹមតែ$299ប៉ុណ្ណោះ។

image

រឿង​មួយ​ផ្សេងទៀត ដែល​ក្រុមហ៊ុន​Apple និង​ត្រូវតែ​ផ្តោត​សំខាន់​ដើម្បី​ធ្វើអោយ​iWatchមាន​ប្រជាប្រិយភាព​នោះ​គឺ​ការ​ឌី​ស្សាញ។ប្រសិនបើ​ក្រុមហ៊ុន Appleចង់អោយ​អតិថិជន​និង​មនុស្ស​រាល់គ្នា​មាន​ចំណាប់អារម្មណ៍​ចង់ពាក់​ផលិតផល iWatchនេះ ខ្លួន​ត្រូវតែ​ធ្វើអោយ​ផលិតផល​នេះ​ទាន់សម័យ​និង​ទាក់ទាញ​បំផុត ជាពិសេស​ជាមួយនិង​អតិថិជនក្មេង។

image

ឧបករណ៍​ពាក់​ដៃ​iWatchនេះ​គឺ​ត្រូវបាន​គេ​និយាយថា​វា​មាន​លក្ខ​ណះ​ជា​រង្វង់(circular design) និង​ភ្ជាប់​មក​ជាមួយនិង​អេក្រង់​កោង​ប្រភេទ​OLED display។ហើយ​ក្រុមហ៊ុន​ក៏បាន​រំពឹង​ផងដែរ​ថា​និង​ដាក់លក់​Apple iWatchដែល​មួយ​សម្រាប់​បុរស​និង​មួយទៀត​សម្រាប់​ស្ត្រី។iWatchសម្រាប់​បុរស​គឺ​ត្រូវបាន​គេ​និយាយថា​វា​ត្រូវបាន​បំពាក់​មក​ជាមួយនិង​អេក្រង់​ទំហំ1.7 អ៊ីង ហើយ​ម៉ូ​ដែល​សម្រាប់​នារី​មាន​អេក្រង់​ទំហំ1.3អ៊ីង។មាន​ពាក្យ​ចចាមអារ៉ាម​និយាយតៗគ្នា​កាលពី​ប៉ុន្មាន​ថ្ងៃមុន​បានអោយដឹងថា​iWatch និង​ដា​ក់ង​បង្ហាញ​ក្នុង​ខែតុលា​ខាងមុខនេះ។

ប្រភព:  Apple Insider